សរីរសាស្ត្រ​របស់​សុន​ក​

04-11-2019 8:16 pm 115

​ប្រេកង់​ដង្ហើម ៖
​សុនក​ពេញវ័យ មាន​ប្រេកង់​ដង្ហើម ចន្លោះ​ពី ១០-៤០​ដង​ក្នុង​មួយ​នាទី ចំណែក​សុនក​កូនតូច មាន​ប្រេកង់​ដង្ហើម ចន្លោះ​ពី​១៥-៣៥​ដង​ក្នុង​មួយ​នាទី ។​

​សីតុណ្ហភាព ៖
​សម្រាប់​សុនក​ពេញវ័យ មាន​សីតុណ្ហភាព​ចាប់ពី ៣៨-៣៩ អង្សា ចំណែកឯ​សុនក​កូនតូច ឬ​មាន​អាយុ​២​សប្តាហ៍ មាន​សីតុណ្ហភាព​ចន្លោះ​ពី ៣៥,៥​អង្សា - ៣៦,៥​អង្សា ។​

​ចង្វាក់​បេះដូង ៖
​សុនក​ធំ មាន​ចង្វាក់បេះដូង​ចន្លោះ​ពី ៦០ - ១៦០​ដង ក្នុង​មួយ​នាទី កូន​មាន​ចង្វាក់បេះដូង​ចន្លោះ​ពី ២០០-២២០​ដង​ក្នុង​មួយ​នាទី និង​សុន​កចាស់ មាន​ចង្វាក់បេះដូង​ចន្លោះ​ពី ៧០-៨០​ដង​ក្នុង​មួយ​នាទី ។​

​ការ​បន្ត​ពូជ ​៖
​សុនក​ពេញវ័យ គឺ​មាន​អាយុ​ចន្លោះ​ពី​៦-១៥​ខែ ក្នុងនោះ ញី​ចាប់ពី​៦-១០​ខែ ចំណែកឯ​ឈ្មោល ចាប់ពី​៩-១៥​ខែ ។ សុនក​អាច​ដោយ​ឈ្មោល​១ - ២​ដង​ក្នុង​មួយឆ្នាំ ដោយ​មាន​ចំណង់​ភេទ ចន្លោះ​ពី​១០ - ២០​ថ្ងៃ ។​

​រយៈពេល​អំណោយផល​បង្កាត់ គឺ​ចាប់ពី​ថ្ងៃ​ទី​៩-១៣ គិត​ចាប់ពី​ថ្ងៃ​មាន​រដូវ​ដំបូង ។ សុនក​ផើម​ក្នុង​ចន្លោះ​ពី ៥៧-៦៣​ថ្ងៃ ។ ចំនួន​កូន​៣-១៤​ក្បាល ក្នុង​មួយ​សា និង​អាច​ផ្តាច់ដោះ​បាន​ចាប់ពី ៨-៩​សប្តាហ៍ ៕

ព័ត៌មានផ្សេងទៀត