ពូជ​សុនក ប្រភេទ​ធ្ងន់ ត​ពី​អត្ថបទ​មុន​

04-11-2019 8:06 pm 125

​អត្ថបទ​មុន យើង​បាន​លើក​បង្ហាញ រៀបរាប់​អំពី​សុនក​ប្រភេទ​ពូជ​ធ្ងន់ និង​បាន​លើក​បង្ហាញ​នូវ​ពូជ​ចំនួន​៣​ប្រភេទ​រួចមកហើយ អត្ថបទ​នេះ យើង​នឹង​រៀបរាប់​បន្ថែម​អំពី​ប្រភេទ​ពូជ​ធ្ងន់​ដដែល ដែល​ក៏​កំពុង​និយម​ចិញ្ចឹម​នៅ​កម្ពុជា​សព្វថ្ងៃ​ដែរ ។ ពូជ​ទាំងនោះ រួមមាន​ដូចជា ៖

​ប្រភេទ​ពូជ Husky Sibir

​ជនជាតិ​រុស្សី​ហៅ​ពូជ​នេះ​ថា Sibirsky hasky ។ វា​ជា​ប្រភេទ​សុនក​អូស​រទេះ ដែល​មាន​ប្រភព​មក​ពី​ភាគ​ឥសាន​តំបន់ Sibir នៃ​ប្រទេស​រុស្សី ។ ផ្អែក​តាម​លក្ខណៈ​សេណេទិច គេ​ចាត់​វា​ចូលទៅ​ក្នុង​អំបូរ Spitz. ។ 

Husky មាន​ត្រចៀក​រាង​ត្រីកោណ រោម​ក្រាស់​២​ស្រទាប់ សកម្មភាព​រហ័សរហួន ព្រោះតែ​បុព្វបុរស​របស់​វា ធ្លាប់​រស់នៅ​តំបន់​ត្រជាក់​ខ្លាំង ។ នៅ​ទីនោះ Husky ត្រូវបាន​បង្កាត់​ដោយ​ពូជ Chukchi នៅ​អាស៊ី​ឥសាន ក្នុង​គោលបំណង​អូសរ​ទេះ​ទំនិញ​លើ​ចម្ងាយ​ផ្លូវ​វែង និង​លក្ខខណ្ឌ​ត្រជាក់ ។ 

​ពូជ​នេះ បាន​នាំ​ដល់​អា​ឡា​ស្កា ក្នុង​យុគសម័យ​រុករក​រ៉ែ​មាស​នៅ​តំបន់ Nome និង​បន្ទាប់មក បាន​រីក​សុះសាយ​ដល់ Ohayo និង Canada ។ ជាដំបូង Husky ចិញ្ចឹម​សម្រាប់​អូសរ​ទេះទឹកកក​ប៉ុណ្ណោះ តែ​ក្រោយមក គេ​ចិញ្ចឹម​វា​ដូចជា​សមាជិក​គ្រួសារ​ដែរ ។​

​ប្រភេទ​ពូជ Berger

​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​អាល្លឺម៉ង់ មាន​កម្ពស់ ៥៧-៦២ សង់ទីម៉ែត្រ មាន​ទម្ងន់​ប្រមាណ ៣៤-៤៣​គីឡូក្រាម និង​មាន​សម្បុរ​ច្រើន​ខុស​ប្លែក​ពីគ្នា ។​

​ក្រៅពីនេះ គេ​ក៏​ឃើញ​មានពូជ​សុន​ក ផ្សេងៗ​ទៀត​ដែរ ដូចជា ពូជ Labrador, Great danois, Chow-Chow, Gant Bernard ជាដើម ៕

 ពាក្យគន្លឹះ  កសិកម្មសុនកពូជធ្ងន់

ព័ត៌មានផ្សេងទៀត