ពូជ​សុនក ប្រភេទ​ធ្ងន់​

04-11-2019 8:02 pm 116

​បន្ទាប់​ពី​រៀបរាប់​បង្ហាញ​អំពី​ពូជ​សុនក​ប្រភេទ​ស្រាល និង​មធ្យម នៅ​អត្ថបទ​មុនៗ យើង​សូម​លើក​បង្ហាញ​អំពី​សុនក​ប្រភេទ​ធ្ងន់​វិញ​ម្តង ។ ពូជ​ទាំងនេះ ក៏​កំពុង​និយម​ចិញ្ចឹម​នៅ​កម្ពុជា​ផងដែរ ដែល​ពូជ​ទាំងនោះ រួមមាន ៖

១.​ប្រភេទ​ពូជ Collie
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេ​សស្កុត​លែន មាន​កម្ពស់​ប្រហែល​ជា ៥១-៦១ សម មាន​ទម្ងន់​១៨-៣០​គីឡូក្រាម មាន​សម្បុរ​ស​លាយ​លឿង ឬ​ពណ៌​ត្នោត ឬ​ខ្មៅ និង​មាន​រោង​វែង រលើ​ប ឬ​រួញ ។​

២.​ប្រភេទ​ពូជ Rottweiler
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​អាល្លឺម៉ង់ មាន​កម្ពស់​ប្រមាណ​ជា ៥៨-៧០ សម មាន​ទម្ងន់​ប្រមាណ​ជា​៤០-៥០​គីឡូក្រាម និង​មាន​សម្បុរ​ខ្មៅ​លាយ​ជាមួយ​លឿង​ត្នោត ។​

៣.​ប្រភេទ​ពូជ Doberman
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​អាល្លឺម៉ង់ មាន​កម្ពស់​៦៥-៧០​សង់ទីម៉ែត្រ មាន​ទម្ងន់​ប្រមាណ​៣០-៤០​គីឡូក្រាម និង​មាន​សម្បុរ​ខ្មៅ​ក្រហមព្រលែត ឬ​លឿង​ត្នោត ។​

 ពាក្យគន្លឹះ  កសិកម្មសុនកពូជធ្ងន់

ព័ត៌មានផ្សេងទៀត