ប្រយ័ត្ន​ជំងឺ​មហារីកក្រពះ​!

04-11-2019 6:29 pm 606

​អ្នកជំនាញ​ផ្នែក​មហារីក​បាន​រកឃើញ​ថា បច្ចុប្បន្ន​មាន​អ្នកជំងឺ​មហារីកក្រពះ ចាប់ពី​អាយុ ២២​ឡើងទៅ ក្នុងនោះ បុរស​ច្រើនជាង​ស្ត្រី​។ អត្រា​ប្រឈម​ដ៏​សំខាន់​នោះ គឺ​ភាពខុសប្រក្រតី​ផ្នែក​តំណពូជ ការឆ្លង តាមរយៈ​មេរោគ ហេរិ​ខួ បេកតី ផៃ​ឡ​រី ក្នុង​ក្រពះ​, ភាពខុសប្រក្រតី​របស់​ភ្នាស​ក្រពះ ដែល​មានការ រលាក​រ៉ាំ​រៃ​។ ជាពិសេស អ្នក​ដែល​ពិសា​បារី​និង​សុរា​ច្រើន ការ​ទទួលទាន​សាច់សត្វ ដែល​ប្រើ​សារធាតុ ផ្អាប់ ដូចជា សាច់ក្រក ណែ​ម ប្រហុក ឬ​សាច់​អាំង ដុត ចៀន រហូតដល់​ក្រៀម ឬ​ខ្លោច​។ 

​ចំពោះ​វិធី​ការពារ​ជំងឺ​មហារីកក្រពះ អ្នកជំនាញ​បាន​ណែនាំ ត្រូវ​ឈប់​ពិសា​បារី សុ​រា ចៀសវាង​ការ​ទទួលទាន​អាហារ​ប្រភេទ​ត្រាំ ឬ​ផ្អាប់ អាហារ​ប្រៃ​ខ្លាំង អាហារ​ប្រភេទ​អាំង និង​គួរ​ទៅ​ជួប​គ្រូពេទ្យ នៅពេល​មាន​អាការ​ខុស​ប្រក្រតី នៅក្នុង​ពោះ​។ លើសពីនេះ អ្នក​ត្រូវ​ប្រយ័ត្ន​លើ​ភាព​ស្អាត​របស់​ទឹក និង​ចំណីអាហារ​ដែល​អ្នក​បរិ​ភោគ ជាពិសេស ក្នុង​ក្រុមគ្រួសារ​ធំ ដែល​អាច​ឆ្លង​មេរោគ​បាក់តេរី​ពីគ្នា​បាន​៕ ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត