ទីបំផុត​​រកឃើញ​​ម្ចាស់​​ពាន​​កម្មវិធី​​X Factor Cambodia​​ហើយ​

03-11-2019 11:13 pm 2072
រូបភាពនៃការទទួលពានជ័យលាភីរបស់ចាន់ សុបញ្ញា

​បន្ទាប់ពី​ឆ្លងកាត់​ការប្រកួតប្រជែង​អស់​រយៈពេល​ជាច្រើន​ខែ តាំងពី​វគ្គ​ជម្រុះ​រហូតដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​នៅ​រាត្រី​ថ្ងៃអាទិត្យ​ទី​០៣​ខែវិច្ឆិកា​ឆ្នាំ​២០១៩​នេះ ទីបំផុត​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​X Factor Cambodia រកឃើញ​ម្ចាស់​ពាន​ហើយ​។ ក្នុងចំណោម​បេក្ខជន​ទាំង​បួន បេក្ខជន​ដែល​ក្លាយជា​​ម្ចាស់​ពាន​និងម្ចាស់​ទឹកប្រាក់​​១០០លានរៀល ​កម្មវិធី​X Factor Cambodia​រដូវ​កាល​ទីមួយ បាន​ទៅលើ​បេក្ខជន​ចាន់ សុ​បញ្ញា​មកពី​ខេត្ដ​កំពង់ចាម ជា​កូនក្រុម​របស់​គណៈកម្មកា​រ​ឱក សុគន្ធ​កញ្ញា​។ គួរ​បញ្ជាក់ថា លទ្ធផល​សម្រេច​នៅពេលនេះ គឺ​ទទួលបាន​ពី​ការបោះឆ្នោត​គាំទ្រ ពី​សំណាក់​ប្រជាជន​ទូទាំងប្រទេស​កម្ពុជា​៕

 ពាក្យគន្លឹះ  កម្សាន្ដXFactorCambodia

ព័ត៌មានផ្សេងទៀត