ភរិយា​​ប្រមុខ​ថ្នាក់ដឹកនាំ​​កម្ពុជា​​ចូលរួម​​ជា​អធិបតី​​ក្នុង​កម្មវិធី​​X Factor Cambodia

03-11-2019 9:45 pm 1206
រូបភាពលោកជំទាវប៊ុន រ៉ានី ហ៊ុនសែន ចូលរួមជាអធិបតីក្នុងកម្មវិធីX Factor Cambodia

​នៅក្នុង​កម្មវិធី​ប្រឡង​ចម្រៀង​លំដាប់ថ្នាក់​ពិភពលោក​X Factor Cambodia ដែល​ចាប់ផ្ដើម​អស់​រយៈពេល​ជាច្រើន​ខែ​មកហើយ​នោះ បាន​ឈាន​មកដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ហើយ​នៅ​ថ្ងៃ​យប់​ថ្ងៃអាទិត្យ​ទី​០៣​ខែវិច្ឆិការ​នេះ​។ ការប្រកួតប្រជែង​កន្ល​ង​មក​ពិតជា​ស្វិតស្វាញ ព្រោះ​បេក្ខជន​សុទ្ធតែ​មាន​សមត្ថភាព​ខ្លាំងៗ​។ ប៉ុន្ដែ​ទីបំផុត​នៅសល់តែ​បេក្ខជន​បួនរូប​ប៉ុណ្ណោះ ដែល​អាច​ឈានដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​។ ក្នុងនោះ​គឺ​កូនក្រុម​របស់​គណៈកម្មកា​រ​ឱក សុគន្ធ​កញ្ញា​បី​រូប និង​កូនក្រុម​របស់​គណៈកម្មកា​រ​សុខ សីឡា​លីន​មួយរូប​។ 

​នៅក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះ​ទៀតសោត ក្រៅតែពី​យប់​កំណត់​សមាស​សភាព​ជ័យលាភី​ម្ចាស់​ពាន ក៏​ជា​យប់​ដ៏​អស្ចារ្យ​ដោយសារតែ​ភរិយា​ថ្នាក់ដឹកនាំ​ប្រទេស​កម្ពុជា គឺ​លោកជំទាវ​ប៊ុន រ៉ានី ហ៊ុនសែន ក៏​ផ្ដល់​កិត្ដិយស​ចូលរួមជា​គណៈអធិបតី​ក្នុង​កម្មវិធី​X Factor Cambodia​វគ្គ​ផ្ដាច់ព្រ័ត្រ​នេះដែរ រួមជាមួយ​គណៈអធិបតី​ជាច្រើនរូប​ទៀត​៕

 ពាក្យគន្លឹះ  កម្សាន្ដXFactorCambodia

ព័ត៌មានផ្សេងទៀត