មនុស្ស​ស្លាប់​កើន​ដល់​​២១​នាក់​​របួស​ជាង​​៤០០​នាក់​​ដោយសារ​​រញ្ជួយ​ដី​​នៅ​ហ្វីលីពីន​

03-11-2019 3:56 pm 140
អគារ​ដែល​បែកបាក់​ដោយសារ​រញ្ជួយដី

​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួយ​ដី​ពីរលើក នៅ​ភាគខាងត្បូង​ប្រទេស​ហ្វីលីពីន​កាលពី​ខែ​មុន កើនឡើង​ដល់​២១​នាក់ របួស​ចំនួន​៤៣២​នាក់ និង​បាត់​ខ្លួន​ចំនួន​២​នាក់​។ នេះ​បើតាម​ការបញ្ជាក់​ពី​អាជ្ញាធរ​នៅ​ថ្ងៃទី​០៣​វិច្ឆិកា​នេះ​។ គ្រោះ​រញ្ជួយ​ដី​កម្រិត​៦.៦​រ៉ិ​ចទ័​រនិង​៦.៥​រ៉ិ​ចទ័​រ បាន​វាយប្រហារ​នៅ​កោះ​មិន​ដា​ណាវ បំផ្លាញ​អគារ​ជាច្រើន​កន្លែង និង​ធ្វើឲ្យ​ប្រជាជន​ជម្លៀសខ្លួន​រាប់ពាន់នាក់ ក្រៅពី​ស្លាប់​របួស​និង​បាត់​ខ្លួន​។ បច្ចុប្បន្ន​ជម្រក​បណ្ដោះអាសន្ន​ត្រូវបាន​សាងសង់ឡើង សម្រាប់​ប្រជាជន​២​ម៉ឺន​នាក់​ស្នាក់នៅ​។ ប្រជាជន​ដែល​ជម្លៀសចេញ​ពី​លំនៅដ្ឋាន ក៏​កំពុង​ត្រូវការ​ជំនួយ​ជា​ចាំបាច់ ដូចជា​អាហារ​និង​ទឹក​ជាដើម​។​

​គួរ​បញ្ជាក់ថា ហ្វីលីពីន​តែងតែ​រងគ្រោះ​ដោយសារ​រញ្ជួយ​ដី​ជា​ញឹកញាប់ ដោយសារ​ប្រទេសមួយ​នេះ​ស្ថិតនៅត្រង់​ខ្សែក្រវាត់​បន្ទុះ​ភ្នំភ្លើង​និង​រញ្ជួយ​ដី​៕

 ពាក្យគន្លឹះ  ហ្វីលីពីនរញ្ជួយដី

ព័ត៌មានផ្សេងទៀត