សាលាក្រុង​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា

03-11-2019 2:46 pm 214

នៅ​រសៀល​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ រដ្ឋបាល​រាជធានី​ភ្នំពេញ សហការ​ជាមួយ​មន្ទីរ​អប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ ដើម្បី​ចូលរួម​អបអរសាទរ​ក្នុងឱកាស ព្រះរាជ​ពិធី​បុណ្យ​អុំទូក បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ អក​អំបុក នៅ​សួន​មាត់ទន្លេ មុខ​វត្ត​ឧណ្ណា​លោម ក្បែរ​រូបសំណាក​តេជោ​មាស តេជោ​យត ដោយ​មាន​ការចូលរួម​ពី​បណ្តា​ទូក​ប្រកួត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​សេចក្តីជូនដំណឹង​រដ្ឋបាល​រាជធានី​ភ្នំពេញ ក៏បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង​សាធារណ​ជន​ទាំង​អស់ អញ្ជើញ​ចូលរួម​ទស្សនា​ឲ្យបាន​ច្រើន​កុះករ ដើម្បី​ញ៉ាំង​កម្មវិធី​ឲ្យ​កាន់តែ​សប្បាយ​៕

ព័ត៌មានផ្សេងទៀត