អាស៊ាន​ចុះ​អនុស្សរណៈ​សមាគមន៍​ជាមួយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក (FIFA)

03-11-2019 10:46 am 97
  ស្តាប់
ស្តាប់ជាសំឡេង

​ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណ​: នៃ​ការយោគយល់​គ្នា ក្នុង​ការពង្រឹង​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡាបាល់ទាត់ រវាង​អាស៊ាន និង​សមាគមន៍​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក បានព្រឹត្តធ្វើ​ឡើង​បន្ទាប់​ពី​បញ្ចប់​កិច្ចប្រជុំ​កំពូល​ពេញអ​ង្គ​អាស៊ាន​លើ​ក​ទី​៣៥(35th ASEAN Summit Plenary) នៅ​ថ្ងៃ​ទី ២ វិច្ឆិកា ឆ្នាំ ២០១៩​។ 

​លោក Gianni Infantino ប្រធាន​សមាគមន៍​សហ​ព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក បាន​សំដែង​នូវ​ការប្តេជ្ញាចិត្ត​រួមគ្នា ក្នុង​ការចូលរួមចំណែក​អភិវឌ្ឍ​វិស័យ​កីឡាបាល់ទាត់ ក្នុងចំណោម​ប្រទេស​ជា​សមាជិក​អាស៊ាន​ដែលមាន ប្រជាជន​រស់នៅ​ជាង​៦៥០​លាន​នាក់​។​

នេះ​គឺជា​លើក​ទី​១ ដែល​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក បាន​ចុះហត្ថលេខា​លើ​អនុស្សរណ​: នៃ​ការយោគយល់​គ្នា​រវាង​អាស៊ាន និង​សមាគមន៍​នៃ​សហព័ន្ធ​បាល់ទាត់​ពិភពលោក ក្នុង​ការរួមចំណែក​បណ្តុះបណ្តាល​ធនធាន​មនុស្ស​លើ​វិស័​យ​កីឡា​បាល់ទាត់ ក្នុង​ចំណោម​បណ្តា​ប្រទេស​ក្នុង​តំបន់​អាស៊ាន ឲ្យ​កាន់តែ​មាន​ភាព​ប្រកួតប្រជែង​ទ្វេ​ឡើង​ថែម​ទៀត ពិសេស​ជាមួយ​នឹង​បណ្តា​ប្រទេស​ក្នុង​តំបន់​អឺរ៉ុប និង​ប្រទេស​ក្នុង​ទ្វីប​ដទៃទៀត ក្នុង​ពិភពលោក​។​

​លោក​ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​ពិភពលោក បាន​ថ្វាយ​និង​ជូន​អាវ​កីឡាករ​ភ្ជាប់​ដោយ​ព្រះកិត្តិនាម និង​នាម នៃ​ប្រមុខរដ្ឋ​-​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​ទាំង​១០​ប្រទេស ព្រមទាំង​បាន​ថតរូប​អនុស្សាវរីយ៍ ក្នុង​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ ហើយ​លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​បណ្តា​មេដឹកនាំ​អាស៊ាន​ដែល​បាន​ធ្វើ​ជា​សាក្សី​នៅថ្ងៃនេះ ក្នុង​ការជំរុញ​លើ​កំពស់​វិស័យ​កីឡាបាល់ទាត់​ឲ្យ​កាន់តែ​មាន​ការរីកចម្រើន​ថែម​ទៀត ក្នុង​បណ្តា​ប្រទេស​នៃ​តំបន់​អាស៊ាន​៕

 ពាក្យគន្លឹះ  អាស៊ានFIFAអនុស្សរណៈ

ព័ត៌មានផ្សេងទៀត