​AFC U-19៖ក្រោយ​ចាញ់​​ម៉ាឡេស៊ី​៤-៥​​ប្រកួត​បន្ទាប់​​កម្ពុជា​​នឹង​ប៉ះ​ម៉ា​រៀ​ណា​ខាងជើង

03-11-2019 9:30 am 203
រូបភាពឯកសារពីCam-Sportហ្វេសប៊ុកផេក

​នៅក្នុង​ការប្រកួត​បើកឆាក​វគ្គ​ជម្រុះ​ក្នុង​ពូ​ល​G នៃ​ការប្រកួត​AFC U-19 Championship 2020 ក្រុម​ជម្រើសជាតិ​U-19​កម្ពុជា បាន​បរាជ័យ​ក្រោម​ថ្វី​ជើង​របស់​ក្រុម​ជម្រើសជាតិ​U-19​ម៉ាឡេស៊ី ក្នុង​លទ្ធផល​ប្រកៀក​ប្រកិត​គ្នា​គឺ​៤​ទល់នឹង​៥​។ ការប្រកួត​ក្នុង​តង់​ទី​១​ម៉ាឡេស៊ី​បាន​យកឈ្នះ​កម្ពុជា​៣-០​ទៅហើយ លុះដល់​តង់​ទី​២​ខាង​ម៉ាឡេស៊ី​ត្រូវ​បាត់បង់​កីឡាករ​ដល់​ទៅ​ពីររូប ក្រោយ​ទទួលបាន​កាត​ក្រហម​។ ដ្បិតថា​សល់​សមាជិក​ត្រឹម​៩​នាក់ ប៉ុន្ដែ​ម៉ាឡេស៊ី​នៅ​អាច​រកបាន​គ្រាប់​បាល់​មួយ​គ្រាប់​ទៀត សរុប​គ្រាប់​បាល់​ម៉ាឡេស៊ី​មាន​៥​គ្រាប់ ខណៈ​ក្រុម​ជម្រើស​ជាតិ​U-19​កម្ពុជា រកបាន​ត្រឹម​៤​គ្រាប់​ប៉ុណ្ណោះ​ក្នុង​តង់​ទី​២​។ ដូច្នេះ​ចប់​ការប្រកួត​កម្ពុជា​ត្រូវ​បាត់បង់​បី​ពិន្ទុ​ក្នុង​ការប្រកួត​បើកឆាក​។​

​ដោយឡែក​ប្រកួត​បន្ទាប់​របស់​ក្រុម​ជម្រើសជាតិ​កម្ពុជា​U19 គឺ​ត្រូវ​ប៉ះ​ជា​មួយក្រុម​ជម្រើសជាតិ​ម៉ា​រៀ​ណា​ខាងជើង​U19 ថ្ងៃទី​០៤​វិច្ឆិកា​នេះ​ម៉ោង​៦​និង​៣០​នាទី​ល្ងាច នៅ​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំពិក​កម្ពុជា​៕

 ពាក្យគន្លឹះ  កីឡាបាល់ទាត់

ព័ត៌មានផ្សេងទៀត