រិច​រិល​ចុង​សក់កាន់តែ​ជ្រៅ បើ​តម្រឹម​មិនបាន​ទៀងទាត់​

02-11-2019 7:08 pm 209

ការប្រើប្រាស់​ផលិតផល ថែបំប៉ន​សរសៃសក់​តែមួយ​មុខ មិនទាន់​គ្រាប់​គ្រាន់ ដើម្បីឲ្យស​ក់​របស់អ្នក​មានសុខភាព​ល្អ​នោះទេ​។ ពោល ដើម្បីឲ្យស​ក់​របស់អ្នក​មានសុខភាព​ល្អ គឺ​ត្រូវ​តម្រឹម​សក់​ឲ្យបាន​ទៀងទាត់​រៀងរាល់ ៦​ទៅ​៨ សប្តាហ៍​ម្តង​។ តម្រឹម​ចុង​សក់​ឲ្យបាន​ទៀងទាត់ ដើម្បី​កាត់​ចុង​សក់​ដែល​ខូច​ចេញ ការពារ​កុំឲ្យ​វា​រាលដាល​ដល់​សក់កាន់​តែ​ជ្រៅ​ទៅៗ​។ នារីៗ​មួយចំនួន ប្រាថ្នា​ចង់បាន​សក់វែង ទើប​មិន​ហាន​កាត់ ប៉ុន្តែ​នេះ​ជា​ការគិត​ខុសឆ្គង​មួយ ដែល​ធ្វើឲ្យ​ពួកគេ មិនអាច​ទទួលបាន​សក់ ដែលមាន​សុខភាព​ល្អ និង​វែង​ដូច​ការ​ប្រាថ្នា​។ ការ​កាត់សក់​មិន​ពាក់ព័ន្ធ​នឹង​ការរីកលូតលាស់​របស់​សក់​នោះទេ ព្រោះ​សក់​ដុះ​វែង​ឬ​ខ្លី ផ្តើមចេញពី​គល់​សក់ មិនមែន​ចុង​សក់​ឡើយ​។ ការមិន​កាត់​តម្រឹម​ឲ្យបាន​ទៀងទាត់​មិន​ត្រឹមតែ ធ្វើឲ្យ​សក់​មិន​វែង​ស្អាត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ធ្វើឲ្យ​សក់​របស់អ្នក​ខូច​កាត់តែច្រើន​ទៅវិញ​៕

 ពាក្យគន្លឹះ  សម្រស់សក់

ព័ត៌មានផ្សេងទៀត