មនុស្ស​យ៉ាងហោចណាស់​ជាង​៥០​នាក់​ស្លាប់ នៅក្នុង​ការវាយប្រហារ​នៅ​ប្រទេស​ម៉ាលី​

02-11-2019 4:16 pm 216
  ស្តាប់
ស្តាប់ជាសំឡេង

​យ៉ាងហោចណាស់​ទាហាន ៥៣ នាក់​និង​ជន​ស៊ីវិល​ម្នាក់ ត្រូវ​បានសម្លាប់​នៅក្នុង​ការវាយប្រហារ របស់​ពួក​សកម្មប្រយុទ្ធ លើ​ប៉ុស្តិ៍​យោធា​មួយ ស្ថិតនៅ​ភាគ​ខាងជើង​ប្រទេស​ម៉ាលី​កាលពី​ថ្ងៃ​សុក្រ​។  អ្នកនាំពាក្យ​រដ្ឋាភិបាល​លោក Yaya Sangare បង្ហោះ​សារ​នៅលើ​បណ្តាញ​សង្គម Twitter កាលពី​ព្រឹក​ថ្ងៃ​សៅ​រ៍ថា កម្លាំង​ជំនួយ​ដែល​បញ្ជូនទៅ​កន្លែងកើតហេតុ បាន​រកឃើញ​សាកសព​ចំនួន ៥៤ នាក់​។ ក្នុងនោះ​មាន​ជន​ស៊ីវិល​ម្នាក់ និង​មនុស្ស ១០ នាក់​ផ្សេងទៀត បាន​រកឃើញថា​នៅ​រស់រាន​មា​ជីវិត​។ ក្រៅពីនោះ ការវាយប្រហារ​នេះ ក៏បាន​បណ្តាល​ខូចខាត​សម្ភារៈ​ជាច្រើន​។ រីឯ​ស្ថានភាព​នៅ​កន្លែង​រង​ការវាយប្រហារ បាន​វិល​មក​ស្ថិតនៅក្រោម​ការគ្រប់គ្រង​ហើយ​។​

​ការវាយប្រហារ​នេះ ជា​ការវាយប្រហារ​មួយ​ក្នុងចំណោម​ការវាយប្រហា​រ​ដ៏​សាហាវ​បំផុត ប្រឆាំងនឹង​យោធា​របស់​ប្រទេស​អាហ្វ្រិក​ខាងលិច​មួយ​នេះ​។ ក្រុម​សកម្មប្រយុទ្ធ​តែងតែ​វិល​ត្រឡប់មករ​វាយឆ្មក់​ឥតឈប់ឈរ​នៅក្នុង​ប្រទេស​ម៉ាលី​។ កាលពី​ថ្ងៃទី ៣០ ខែ​កញ្ញា ទាហាន​ម៉ាលី​ចំនួន ៣៨ នាក់​ត្រូវ​បានសម្លាប់ ក្នុង​ការវាយប្រហា​រលើ​មូលដ្ឋានទ័ព​ចំនួន ២ នៅ​កណ្តាល​ប្រទេស​ម៉ាលី​។ ហេតុការណ៍​នេះ បាន​គូសបញ្ជាក់​ពី​ការកើនឡើង​និង​ភាពជឿនលឿន នៃ​ក្រុម​ប្រដាប់អាវុធ ដែល​កំពុង​ប្រតិបត្តិការ​នៅក្នុង​តំបន់​។​

​ក្រុម​អាល់​កៃ​ដា​និង​រដ្ឋ​អ៊ីស្លាម អាច​ទាក់ទាញ​អ្នកគាំទ្រ នៅ​តំបន់​សា​ហេ​ល​ទាំងមូល ដែល​បង្ក​អស្ថិរភាព​ដល់​តំបន់ Niger និង Burkina Faso​។ គួរ​ជ្រាប​ជូន​ថា ប្រទេស​ម៉ាលី កំពុង​ហ៊ុំព័ទ្ធ​ទៅដោយ​ភាពអសន្តិសុខ នៅ​ក្នុងប្រទេស ដោយសារ​ការវាយប្រហា​រនា​នា ពី​សំណាក់​ក្រុម​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ពី​សំណាក់​សហគមន៍​ជនជាតិភាគតិច ដែលមាន​និន្នាការ​ផ្ទុយគ្នា​៕

 ពាក្យគន្លឹះ  ប្រទេសម៉ាលី

ព័ត៌មានផ្សេងទៀត