លោក​ហ៊ុន​ ម៉ា​នី​បញ្ជាក់ពីទីតាំងធុងសំរាមថ្ងៃបុណ្យអុំទូក តាមរយៈការចង់ប៉េងប៉ោង

02-11-2019 2:36 pm 257
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​ហ៊ុន ម៉ា​នី សមាជិក​រដ្ឋសភា និង​ជា​សហ​ស្ថាបនិក​នៃ​គម្រោង​ភ្នំពេញ​ស្អាត បាន​ថ្លែងថា ដើម្បី​ផ្ដល់នូវ​ភាពងាយស្រួល​ដល់​ប្រជាពលរដ្ឋ ដែល​នឹង​មកលេង​កំសាន្ត​ក្នុង​ឱ​កា​ព្រះរាជ​ពិធី​បុណ្យអុំទូក​នា​ពេលខាងមុខ ក្នុង​ការស្វែងរក​ធុងសំរាម ដើម្បី​យក​សំរាម​ទៅ​បោះចោល​នោះ ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ នឹង​រៀបចំ​ធ្វើជា​ប៉េងប៉ោង ដែលមាន​សរសេរ​អក្សរ​ថា​ស្អាត​និង​មាន​ពណ៌​ស ហើយ​ចង​បង្ហោះ​យ៉ាងខ្ពស់ៗ ដើម្បី​បញ្ជាក់ថា កន្លែង​ដែលមាន​ប៉េងប៉ោង​ចង​បង្ហោះ​នោះ គឺជា​កន្លែង​ដែលមាន​ធុងសំរាម​។ ការ​ថ្លែង​របស់លោក​ហ៊ុន ម៉ា​នី បាន​ធ្វើឡើង​ក្នុង​កម្មវិធី​បើក​ដំណើការ យុទ្ធនាការ​ភ្នំពេញ​ស្អាត​ឆ្នាំ​២០១៩ នៅ​ព្រឹក​ថ្ងៃទី​២ ខែវិច្ឆិកា​នេះ នៅ​អគារ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វីន​កីឡា​ថ្មី​។ 

​ជាមួយគ្នានេះ​លោក​ហ៊ុន ម៉ា​នី ក៏បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ជួយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​បានដឹង​អំពី​ការរៀបចំ​នេះ​ផងដែរ​។ 

សំឡេង

ព័ត៌មានផ្សេងទៀត