មិន​នឹកស្មានផ្លែទៀប ផ្ដល់​ប្រយោជន៍​​ដល់​ម្តាយ​និង​ទារក​ក្នុង​ផ្ទៃ​ដល់​ម្លឹង​!

02-11-2019 12:27 pm 207

​ផ្លែទៀប​ដែលមាន​រសជាតិ​យ៉ាង​ឆ្ងាញ់​ពិសា ផ្តល់​អត្ថប្រយោជន៍​ជាច្រើន​ដល់​សុខភាព​និង​សម្រស់​។ សម្រាប់​ផ្នែក​សុខភាព ការ​ទទួលទាន​ផ្លែទៀប ជួយ​អភិវឌ្ឍ​ខួរក្បាល ប្រព័ន្ធ​សរសៃប្រសាទ​និង​ប្រព័ន្ធ​ភាព​ស៊ាំ របស់​ទារក​ក្នុង​ផ្ទៃ​ប្រកបដោយ​ប្រសិទ្ធភាព​។ ការ​ទទួលទាន​ផ្លែទៀប​ជាប់​ជាប្រចាំ ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​រលូត​កូន ព្រមទាំង​ជួយ​កាត់បន្ថយ​ទំហំ​នៃ​ការឈឺចាប់ ក្នុងពេល​សម្រាលកូន​ទៀតផង​។ ផ្លែឈើ​មួយ​ប្រភេទ​នេះ ជួយ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ដែល​ជាទូទៅ​តែងតែ​ជួបប្រទះ​នូវ​អាការ​ក្អួត ចង្អោរ​នៅ​ពេលព្រឹក​, ប្រឆាំងនឹង​ការ​ស្ពឹក​ស្រពន់ និង​ជួយ​សម្រួល​អារម្មណ៍ ដែល​ផ្លាស់ប្តូរ​ឥតឈប់ឈរ កើតឡើង​អំឡុងពេល​ពរ​ពោះ​។ បន្ថែម​លើ​នេះ ការ​ទទួលទាន​ផ្លែទៀប​ជាប្រចាំ​អំឡុងពេល​មាន​ផ្ទៃពោះ គឺ​ល្អប្រសើ​រណាស់ សម្រាប់​ការផលិត​ទឹកដោះ​ម្តាយ​៕

ព័ត៌មានផ្សេងទៀត