ជម្រើសជាតិ​កម្ពុជា U-19 នឹង​ជួបU-19​ម៉ាឡេស៊ី​នៅ​ល្ងាច​នេះ​

02-11-2019 10:59 am 125

​ក្រុម​ជម្រើសជាតិ​យុវជន​អាយុ​ក្រោម ១៩​ឆ្នាំ​កម្ពុជា នឹង​ត្រូវ​ប៉ះ​ក្រុម U-19 ម៉ាឡេស៊ី នា​វេលា​ម៉ោង ៦៖៣០​នាទី​ល្ងាច​នេះ នៅ​ពហុ​កីឡដ្ឋាន​ជាតិ ក្នុង​វគ្គ​ជម្រុះ​ពានរង្វាន់​បាល់ទាត់​យុវជន​ជើងឯក​អាស៊ី ឆ្នាំ​២០២០ (AFC U-19 Championship 2020)​។​

​គួរបញ្ជាក់​ថា វគ្គ​ជម្រុះ​ពានរង្វាន់ AFC U-19 Championship 2020 ដែល​កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើ​ម្ចាស់ផ្ទះ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​១០ ខែវិច្ឆិកា នៅលើ​ទីលាន​ពហុ​កីឡដ្ឋាន​ជាតិ ហើយ​កម្ពុជា​ត្រូវ​បើកទ្វារ​ផ្ទះ​ទទួល​ក្រុម​ភ្ញៀវ ៤​ប្រទេស រួមមាន​ក្រុម U-19 ម៉ាឡេស៊ី ថៃ ប្រ៊ុយណេ និង​ក្រុម​កោះ​ម៉ា​រី​អាណា​ខាងជើង​៕

 ពាក្យគន្លឹះ  U-19កម្ពុជាU-19ម៉ាឡេស៊ី

ព័ត៌មានផ្សេងទៀត