លោក​ហ៊ុន សែន ចាកចេញ​ពី​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​ហើយ​

02-11-2019 9:24 am 202

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​វិច្ឆិកា​នេះ បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា ធ្វើដំណើរ​ទៅ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន លើក​ទី​៣៥ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​បាងកក ប្រទេស​ថៃ​។ 

​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើ​ក​ទី​៣៥ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដែល​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​០២ ដល់​ថ្ងៃ​ទី​០៥ ខែវិច្ឆិកា នា​ទីក្រុង​បាងកក​នេះ នឹង​ប្រព្រឹត្តទៅ​ក្រោម​មូលបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​»៕

ព័ត៌មានផ្សេងទៀត