ស្ត្រី​អង់គ្លេស​ដែល​បាត់​ខ្លួន ហើយ​រកឃើញ​សាកសព គឺ​ស្លាប់​ដោយ​លង់ទឹក​

01-11-2019 7:30 pm 1232

​សព​ស្ត្រី​រងគ្រោះ​ជនជាតិ អង់គ្លេស​ឈ្មោះ AMELIA LOUISE បន្ទាប់ពី​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើ​កោសល្យវិច័យ យ៉ាង​យកចិត្តទុកដាក់​រួចមក ជា​លទ្ធផល​បាន​បង្ហាញថា ស្ត្រី​រងគ្រោះ​គឺ​ស្លាប់ ដោយសារ​លង់ទឹក​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា ស្ត្រី ឈ្មោះ AMELIA LOUISE កើត ថ្ងៃទី​១៤​កក្កដា ឆ្នាំ​១៩៩៨ សញ្ជាតិ អង់គ្លេស បាន​ចេញ​ពី​ក្រុងព្រះសីហនុ ឆ្ពោះ​ទៅ​គោលដៅ ក្រុង​កោះរ៉ុង នៅ​ម៉ោង ៥​ល្ងាច​ថ្ងៃ​ទី​១៩ ខែតុលា ឆ្នាំ​២០១៩ មក​ដល់​កោះរ៉ុង​នៅ​ម៉ោង ៦​ល្ងាច​។ ស្ត្រី​រងគ្រោះ ត្រូវបាន​គេ​ប្រទះ​ឃើញ​លើកចុងក្រោយ នៅ​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី​២៤ ខែតុលា រហូត​ដល់​ថ្ងៃ​ទី​៣១ ខែតុលា ទើប​ក្រុម​សមត្ថកិច្ច​ចម្រុះ រកឃើញ​សាកសព នៅក្បែរ​ព្រំដែន​ទឹក​ប្រទេស​ថៃ ស្ថិតនៅ​ខេត្ត​កោះកុង​៕

ព័ត៌មានផ្សេងទៀត