ការ​ចល័ត​ទ័ព លោ​អ៊ូ វីរៈ​ថា​មិនគួរ​ផ្សាភ្ជាប់​នឹង​រឿង​នយោបាយ​

01-11-2019 4:51 pm 629

​កងកម្លាំងប្រដាប់អាវុធ ខេត្ត​បន្ទាយមានជ័យ នៅ​ថ្ងៃ​ទី​០១ ខែ​វិច្ឆិកា​នេះ បាន​ចល័ត​កងកម្លាំង នៅតាម​បណ្តោយ​ព្រំដែន និង​ហ្វឹកហាត់​រួមគ្នា ដើម្បី​បង្កើន​ការថែរក្សា​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ​។ ជា​ការកត់សម្គាល់ ការ​ចល័ត​ទ័ព​នេះ ធ្វើឡើង​ខណៈ​ដែល​ពេលវេលា នៃ​ការវិលត្រឡប់​ចូល​ស្រុក របស់លោក សម រង្ស៊ី កាន់តែ​ជិត​ចូលមក​ដល់​។ 

​នៅលើ​បណ្តាញ​សង្គម បាន​ផ្សព្វផ្សាយ និង​បន្ត​ចែកចាយ យ៉ាង​ព្រោង​ជុំវិញ​ការ ចល័ត​កងទ័ព​នេះ មាន​ទាំង​ការ​ផ្តល់​កម្លាំងចិត្ត​ពី​ប្រជាពលរដ្ឋ តាមរយៈ​ការឧបត្ថម្ភ​ចំណីអាហារ និង​ភេសជ្ជៈ​ផ្សេងៗ​។ ទន្ទឹមនឹងនេះ ក៏​មាន​ការលើកឡើង ពី​ការត្រៀម​កម្ទេច​ពួក​បះបោរ ដែល​ដឹកនាំ​ដោយ​អតីត​មេដឹកនាំ គណបក្សប្រឆាំង​ផង​ដែរ​។​

​យ៉ាងណាមិញ លោក​អ៊ូ វីរៈ ប្រធាន​វេទិកា​អនាគត និង​ជា​អ្នកតាមដាន​ស្ថាន​ការ​សង្គម មួយរូប បានបញ្ជាក់​ថា ការ​ចល័ត​ទ័ព ដើម្បី​ហ្វឹកហ្វឺន ជា​រឿង​ល្អ សម្រាប់​បង្កើន​សមត្ថភាព​ការពារ​ប្រទេស​ជាតិ​។ ប៉ុន្តែ​មេដឹកនាំ​គ្រប់​មជ្ឈដ្ឋាន​ទាំងអស់ មិនគួរ​ប្រើប្រាស់​រូបភាព​កងទ័ព ផ្សាភ្ជាប់​ទៅនឹង​រឿង​នយោបាយ​ឡើយ​។ 

​ជា​បន្ត​សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​សៅ វិសាល ជាមួយ​លោក​អ៊ូ វីរៈ ដូចតទៅ​៖   

​សំឡេង​

 ពាក្យគន្លឹះ  ចល័តទ័ពលោកអ៊ូវីរៈ

ព័ត៌មានផ្សេងទៀត