ទប់ស្កាត់​កុំឲ្យ​ក្អួត​

01-11-2019 4:41 pm 106

​ការ​ក្អួត បណ្តាលមកពី​មូលហេតុ​ផ្សេងៗ​គ្នា​ដូចជា ការពុល​ចំណីអាហារ​, បញ្ហា​ក្រពះ​និង​ការសេព​គ្រឿង​ស្រវឹង​ជាដើម ហើយ​ទាំងនេះ​ជា​ហេតុផល​សាមញ្ញ​បំផុត​។ ក្អួត​អាចធ្វើឲ្យ​ថាមពលរ​បស់អ្នកបា​ត់​បង់ និង​ធ្វើឲ្យ​អ្នក​មានអារម្មណ៍​ពិបាក​ក្នុង​ខ្លួន​។ ខាងក្រោម​នេះ ជា​ឱសថ​ដែល​អ្នក​អាចធ្វើ​ដោយ​ខ្លួនឯងបាន និង​ពិសា​ភ្លាមៗ នៅពេល​មាន​អារម្មណ៍​ថា​ចង់​ចង្អោ​រ ដើម្បី​ទប់ស្កាត់​កុំឲ្យ​ក្អួត​។​

​យក​ទឹក​ក្រូចឆ្មារ​និង​ទឹកឃ្មុំ​មួយ​មុខ​មួយ​ស្លាបព្រា លាយ​បញ្ចូល​គ្នា​រួច​កូរ​វាឲ្យ​សព្វ ហើយ​ក្រេប​បន្តិច​ម្តងៗ​។ អ្នក​អាច​ក្រេបទឹក​ឃ្មុំ​លាយ​ជាមួយ​ទឹក​ក្រូចឆ្មារ​បាន គ្រប់ពេល​ដែល​អ្នកមាន​អារម្មណ៍​ថា​ចង់​ក្អួត​។ ទឹក​ក្រូចឆ្មា​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម មាន​សកម្មភាព​សម្អាត​លើ​ក្រពះ​។ រីឯ វីតាមីន​C​នៅក្នុង​ក្រូចឆ្មារ អាចជួយ​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ និង​បំបាត់​អ្វីដែល​មិនល្អ​ក្នុង​ក្រពះ អាច​បង្កឲ្យមាន​រោគសញ្ញា​ទាំងនេះ​៕

 ពាក្យគន្លឹះ  សុខភាពក្អូត

ព័ត៌មានផ្សេងទៀត