តួ​ក​គី​ព្រម​ប្រគល់​ទាហាន​ស៊ី​រី​១៨​នាក់ ដែល​ចាប់បាន​នៅក្បែរ​ព្រំដែន​

01-11-2019 3:42 pm 162

​តួ​ក​គី​បាន​យល់ព្រម​ប្រគល់​មនុស្ស​១៨​នាក់ ដែល​ត្រូវគេ​ជឿថា ជា​ទាហាន​របស់​រដ្ឋាភិបាល​ស៊ី​រី ដែល​ឃាត់ខ្លួន​បាន នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្បែរ​ព្រំដែន​ជាមួយ​ប្រទេស​តួ​ក​គី ក្នុង​សប្តាហ៍​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ពី​ក្រសួងការពារជាតិ​តួ​ក​គី​។ ការព្រមព្រៀង​នេះ បាន​កើតឡើង​ក្រោម​ការសម្របសម្រួល​របស់​អាជ្ញាធរ​រុស្ស៊ី​។ ដំណឹង​នេះ​បាន​លេចឡើង ចំពេល​ប្រទេស​ទាំងពីរ ចាប់ផ្តើម​ធ្វើ​ប្រតិបត្តិ​ការល្បាត​យោធា​រួមគ្នា​តួក​គី​-​រុស្ស៊ី នៅ​ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ក្បែរ​ព្រំដែន​ប្រទេស​តួ​ក​គី​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​គួរ​ជម្រាបជូន​ថា ភាគ​ខាងជើង​ប្រទេស​ស៊ី​រី ជា​តំបន់​ដែល​តួ​ក​គី​ចាប់ផ្តើម​បើក​ប្រតិបត្តិការ​យោធា បណ្តេញ​ក្រុមឃឺ​ដ តាំងពី​ថ្ងៃទី​៩​ខែតុលា​មក​។ ទីក្រុង​អង់កា​រ៉ា​និង​ទីក្រុង​មូ​ស្គូ​បាន​យល់ព្រម​កាលពី​សប្តាហ៍​មុន ដើម្បី​បណ្តេញ​យុទ្ធជន ឃឺ​ដ​ចេញ​ក្នុង​ចម្ងាយ ៣០ គីឡូម៉ែត្រ នៃ​ព្រំដែន​នៅ​ខាង​ក្នុងប្រទេស​ស៊ី​រី​។ ឃឺ​ដដែល​តួ​ក​គី​ចាត់ទុក ជា​ក្រុមគាំទ្រ​ក្រុម​ឧទ្ទាម​នៅក្នុង​ប្រទេស​តួ​ក​គី បង្ក​អសន្តិសុខ​ក្នុងប្រទេស​នេះ​៕

 ពាក្យគន្លឹះ  តួកគីយោធាស៊ីរី

ព័ត៌មានផ្សេងទៀត