​លោក​គិន ភា ថា​​ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក​​មាន​ភាពល្អប្រសើ​រ​វិញ​​

01-11-2019 2:34 pm 350

​ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក ត្រូវបាន​លោក គិន ភា អ្នកតាមដាន​ស្ថានការណ៍​សង្គម និង​នយោបាយ​នៅ​កម្ពុជា មើលឃើញថា ហាក់​ដំណើរការ​ល្អប្រសើរ​ឡើង​វិញ ក្រោយពី​ប្រទេស​ទាំងពីរ បាន​ប្ដេជ្ញាចិត្ត​ដូចគ្នា​ដើម្បី​ស្តា​ទំនាក់ទំនង និង​កិច្ច​សហប្រតិបត្តិ​ឡើងវិញ បន្ទាប់ពី​មើលមុខ​គ្នា​មិន​ចំ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

​លោក គិន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា និង​ជា​អ្នកតាមដាន​ស្ថានការណ៍​សង្គម នយោបាយ​នៅ​កម្ពុជា បាន​បញ្ជាក់ប្រាប់​វិទ្យុ​វាយោ​ថា ទំនាក់ទំនង​រវាង​កម្ពុជា​និង​អាមេរិក ហាក់​ល្អប្រសើរ​ឡើងវិញ ក្រោយពី​លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​អាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ព្រមទាំង​ប្រមុខ​ការទូត​កម្ពុជា បាន​ប្ដេជ្ញាចិត្ត​ដូចគ្នា​ថា នឹង​ពង្រឹង​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ឡើង​វិញ រវាង​ប្រទេស​ទាំងពីរ​កម្ពុជា​-​អាមេរិក​។​

​លោក គិន ភា បាន​គូសបញ្ជាក់ថា កម្ពុជា​និង​អាមេរិក ដើម្បី​រក្សា​ទំនាក់ទំនង​ជាមួយគ្នា​បានល្អ គឺ​ត្រូវមាន​ភាពស្មោះត្រង់​ជាមួយគ្នា គោរព​គោលការណ៍​សន្ធិសញ្ញា​អន្តរជាតិ​នៃ​ទំនាក់ទំនង​ការទូត ក៏ដូចជា​គោរព​ធម្មនុញ្ញ​អង្គការសហប្រជាជាតិ និង​ការស្វែងយល់​គ្នា​ឱ្យ​កាន់តែច្បាស់​ពីគ្នា​ទៅវិញទៅមក​។ ជាមួយគ្នានេះ​លោក គិន ភា ក៏បាន​សង្កត់ធ្ងន់ថា កម្ពុជា​ត្រូវ​រក្សា​ឱ្យបាន​នូវ​នយោបាយ​អព្យាក្រឹត្យ អចិន្ត្រៃយ៍ មិន​ចូល​បក្សសម្ព័ន្ធ ដើម្បី​កុំ​ធ្វើឱ្យ​គេ​យល់ច្រឡំ​ពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា​ជាមួយ​បណ្ដា​ប្រទេស​ផ្សេងៗ ...........

​សំឡេង​៖

​គួរ​បញ្ជាក់ថា កាលពីពេល​ថ្មីៗ​កន្លងទៅនេះ លោក ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ក្នុងជំនួប​ពិភាក្សា​ជាមួយគ្នា អ្នក​ទាំងពីរ​បាន​ប្ដេជ្ញា​ដូចគ្នា​ថា នឹង​ពង្រីងទំនាក់ទំនង​រវាង​ប្រទេស​ពីរ​កម្ពុជា​-​អា​មរិក ឱ្យមាន​កិច្ចសហប្រតិបត្តិការ​ល្អ​ប្រសើរ​ឡើងវិញ​។ បន្ទាប់ម​កម្រ​មុខ​ការទូត​កម្ពុជា​លោក ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ថ្មី​ប្រចាំ​កម្ពុជា ក៏បាន​ប្ដេជ្ញា​ថា នឹង​ពង្រីង​ទំនាក់ទំនង​និង​កិច្ច​សហ​ប្របត្តិការ​រវាង​ប្រទេស​ទាំងពីរ​ឡើងវិញ​ដូចគ្នា​ផងដែរ​។​

​សូម​រំលឹក​ផងដែ​រថា ទំនាក់ទំនង​កម្ពុជា​និង​អាមេរិក ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា មិនសូវមាន​ទំនាក់ទំនង​ល្អ​នឹង​គ្នា​ប៉ុន្មាន​នោះទេ​។ មិនសូវមាន​ទំនាក់ទំនង​ល្អ ដោយសារតែ​រដ្ឋាភិបាល​កម្ពុជា បានចាត់ទុក​សហរដ្ឋ​អាមេរិក ថា​បាន​ចូល​ជ្រាតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​កម្ពុជា ក្រោយពី​អ​មេរិក​ចេញមុខ​រិះគន់ចំៗ​ទៅ​រដ្ឋាភិបាល​កម្ពុជា​ថា ធ្វើឱ្យ​ខូច​លិទ្ធិប្រជាធិបតេយ្យ ក្រោយពី​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ ចាប់ខ្លួន​លោក កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ និង​បិទ​សមាគមន៍​អង្គការ និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន​នៅ​កម្ពុជា មិនឱ្យ​ដំណើរការ​៕ 

ព័ត៌មានផ្សេងទៀត