ក្រុមប្រឹក្សាភិបាល​មូលនិធិ​សកល​នឹង​បន្ត​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​បី​ប្រភេទ​នៅ​កម្ពុជា​

01-11-2019 10:59 am 77

​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​សកល (The Global Fund) បាន​សន្យា​បន្ត​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា ក្នុង​បេសកកម្ម​ប្រយុទ្ធ​ប្រឆាំង​ជំងឺអេដន៍ ជំងឺរបេង និង ជំងឺគ្រុនចាញ់ បន្ត​ទៀត​ក្នុង​ទំហំ​ហិរញ្ញប្បទាន​សហប្រតិបត្តិកា​រ​កាន់តែ​ធំ​ជាង​មុន ដើម្បី​ជួយសង្គ្រោះ​ជីវិត​មនុស្ស កាត់បន្ថយ​អត្រា​មរណៈ និង​ឈាន​ទៅ​លុបបំបាត់​ការរីក​រាលដាល​ទាំងស្រុង​នៃ​ជំងឺ​បី​ប្រភេទ​នេះ នៅ​មុន​ដំណាច់ឆ្នាំ​២០៣០​។​

​សូមបញ្ជាក់​ថា ការបន្ត​កិច្ចសហប្រតិបត្តិការ​នេះ ធ្វើឡើង​នៅក្នុង​ជំនួប​រវាង​លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ជាមួយ​លោក Dr. Donald Kaberuka ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​មូលនិធិ​សកល (The Global Fund) ដើម្បី​ពិភាក្សា​អំពី​កិច្ចសហប្រតិបត្តិកា​ររ​វាង​រដ្ឋាភិបាល​កម្ពុជា និង​មូលនិធិ​សកល កាលពី​ថ្ងៃ​ទី ៣០ តុលា ឆ្នាំ ២០១៩៕

ព័ត៌មានផ្សេងទៀត