ពូជ​សុនក ប្រភេទ​មធ្យម ឬ​ល្មម​

31-10-2019 9:43 pm 159
  ស្តាប់
ស្តាប់ជាសំឡេង

​អត្ថបទ​មុន យើង​បាន​លើក​បង្ហាញ​អំពី​ពូជ​សុនក​ប្រភេទ​ស្រាល ឬ​ប្រភេទ​តូច មួយចំនួន ដែល​កំពុង​និយម​ចិញ្ចឹម ពិសេស​នៅ​កម្ពុជា​សព្វថ្ងៃ យ៉ាងណាក៏ដោយ អត្ថបទ​បន្ត​នេះ យើង​សូម​លើក​បង្ហាញ​នូវ​ប្រភេទ​ពូជ​សុនក ពពួក​មាឌ​មធ្យម ឬ​ពពួក​មាឌ​កណ្តាល​វិញ​ម្តង ។​

១.​ប្រភេទ​ពូជ Bull dog
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​អង់គ្លេស មាន​កម្ពស់​ចាប់ពី ៣១-៣៦​សង់ទីម៉ែត្រ មាន​ទម្ងន់​ប្រមាណ​២០-២៥​គីឡូក្រាម និង​មាន​សម្បុរ​ប្លែកៗ​ពីគ្នា ដូចជា ស សលាយ​ត្នោត និង​សលាយ​ខ្មៅ​ជាដើម ។​

២.​ប្រភេទ​ពូជ Cocker Spaniel
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​សហរដ្ឋអាមេរិក មាន​កម្ពស់ ៣៦-៣៨ សង់ទីម៉ែត្រ មាន​ទម្ងន់​១១-១៣​គីឡូក្រាម មាន​សម្បុរ​ត្នោត​ចាស់ ខ្មៅ លឿង និង​មាន​ភ្នែក​ពណ៌​ខ្មៅ ត្រចៀក​ធំ វែង ។​

៣.​ប្រភេទ​ពូជ Beagle
​ពូជ​សុនក​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ចក្រភព​អង់គ្លេស មាន​កម្ពស់​៣៦-៣៨ សង់ទីម៉ែត្រ និង​មាន​ទម្ងន់​ប្រហែល ៨-១៤ គីឡូក្រាម ៕

 ពាក្យគន្លឹះ  កសិកម្មសុនកពូជមធ្យម

ព័ត៌មានផ្សេងទៀត