ពូជ​សុនក​ប្រភេទ​ស្រាល ឬ​ប្រភេទ​តូច ត​ពី​លេខ​មុន​

31-10-2019 9:33 pm 81
  ស្តាប់
ស្តាប់ជាសំឡេង

​អត្ថបទ​មុន យើង​បាន​លើក​បង្ហាញ​អំពី​ពូជ​សុនក​ប្រភេទ​ស្រាល ឬ​ប្រភេទ​តូច ចំនួន​៥​រួម​មក​ហើយ ដោយឡែក អត្ថបទ​នេះ យើង​នឹង​លើក​បង្ហាញ​អំពី​ពូជ​សុន​កមួយ​ប្រភេទ​ទៀត ដែល​ជា​ប្រភេទ​ពូជ​ពេញនិយម​ចិញ្ចឹម​នៅ​កម្ពុជា​ដែរ ។ 

​នោះ​គឺ ប្រភេទ​ពូជ Pomeranian Kenzie (​ផ​មមឺ​រេ​នៀន ខេន​ស៊ី​) ឬ​ត្រូវ​បាន​គេ​និយម​ហៅ​ខ្លី​ថា ប៉​ម​

​ពូជ​ប្រភេទ​នេះ មាន​ប្រភព​មក​ពី​ប្រទេស​អាឡឺម៉ង់​-​ប៉ូឡូញ មាន​កម្ពស់​១៨ - ៣០​សង់ទីម៉ែត្រ និង​មាន​ទម្ងន់ ១-៣​គីឡូក្រាម ។ Pom ជា​ប្រភេទ​សុនក​ដែល​ពិបាក​ក្នុង​ការ​ស៊ី​ចុក ងាយ​ជ្រុះ​រោម ដែល​ជា​ទូទៅ ជ្រុះ​២​ដង​ក្នុង​មួយឆ្នាំ ។ Pom ងាយ​មាន​បញ្ហា​ភ្លាត់​សន្លាក់​ជង្គង់ ឬ​កែង បញ្ហា​បេះដូង ឈឺភ្នែក ខូច និង​ជ្រុះ​ធ្មេញ​ណាស់ ហេតុនេះ គប្បី​ឱ្យ​វា​ស៊ី​ចំណី​ដែល​សម្បូរ​ជាតិ​កាល់ស្យូម ដូចជា ឆ្អឹង ទឹក​ដោះ ជាដើម ។​

​មេ Pom មាន​មាឌតូច ពេល​សម្រាល​វា​តែង​ជួប​បញ្ហា​ការកើត​លំបាក ហេតុនេះ ដើម្បី​អន្តរាគមន៍​បាន លុះណាតែ​វះ ។ សុនក​ប្រភេទ​នេះ ពេល​ចាស់ ច្រើន​ជ្រុះ​រោម​លើ​ក្បាល និង​មុខ ជារួម គឺ​ងាយ​នឹង​ទំពែក ដូច្នេះ គប្បី​កុំ​ឱ្យ​ត្រូវ​កម្តៅ​ព្រះអាទិត្យ ឬ​ទឹក​ក្តៅ​ច្រើនពេក ។​

​ជាធម្មតា ត្រូវ​ឧស្សាហ៍​សិត​រោម​ជាប្រចាំ ព្រោះ​វា​មាន​រោម​ក្រាស់ បើ​ចាំបាច់ គួរ​កក់​សាប៊ូ ឬ​ប្រេង​ប្រភេទ​ស្ងួត​វិញ​ទើប​ជា​ការប្រសើរ ៕

 ពាក្យគន្លឹះ  កសិកម្មសុនកពូជស្រាល

ព័ត៌មានផ្សេងទៀត