បន្លែ​និង​ផ្លែឈើ​ដែលមាន​ស្ករ​តិច​និង​ខ្លាញ់​ទាប​

31-10-2019 8:13 pm 192

​មនុស្ស​មួយចំនួន​បានដឹងហើយថា បន្លែ​និង​ផ្លែឈើ​ណា មាន​ជាតិ​ស្ករ​ឬ​អត់ និង​មាន​ខ្លាញ់​ឬ​អត់ ដើម្បី​ងាយស្រួល​នៅក្នុង​ការជ្រើសរើស​ទទួល​ទាន ឲ្យ​សមស្រប​ទៅតាម​សុខភាព​។ ប៉ុន្តែ​មនុស្ស​មួយចំនួនទៀត ប្រហែល​មិន​ចាប់អារម្មណ៍ ឬ​មិនទាន់​ដឹង​នៅឡើយ​ទេ​។ ខាងក្រោម​នេះ ជា​មុខ​បន្លែ​និង​ផ្លែឈើ​មួយចំនួន ដែល​ស្ទើរតែ​គ្មាន​ជាតិ​ស្ករ​ឬ​ខ្លាញ់​ទាល់តែសោះ​។​

​ប៉េង​ប៉ោះ ៖ ប្រហែលជា​ប្រធានបទ​មួយ ដែល​ត្រូវបាន​ពិភាក្សា​យ៉ាង​ក្តៅគគុក​បំផុត ថា​តើ​ប៉េងប៉ោះ​គឺជា​ផ្លែឈើ​ឬ​បន្លែ​។ ប៉ុន្តែ​អ្វីដែល​ប្រាកដ​នោះ​គឺថា ប៉េងប៉ោះ​ជា​អាហារ​មាន​ជាតិ​ខ្លាញ់​ទាប និង​ស្ទើរតែ​គ្មាន​ជាតិ​ស្ករ​នៅក្នុង​វា​ផង​។ 

​ផ្លែ​បឺរ ៖ ផ្លែ​បឺរ ជា​ប្រភេទ​ផ្លែឈើ​មួយទៀត ដែលមាន​ជាតិ​ស្ករ​និង​ខ្លាញ់​ទាប​ដែរ​។​

​ផ្លែ​ក្រូច ៖ ផ្លែក្រូច​ជា​ផ្លែឈើ​មួយ ក្នុងចំណោម​ផ្លែឈើ​ដទៃទៀត ដែល​គ្មាន​ខ្លាញ់ ហើយ​អ្នក​អាច​ញ៉ាំ​ដោយ​មិនចាំបាច់​គិត​ឬ​ព្រួយបារម្ភ អំពី​ការឡើង​ទម្ងន់​បន្ថែម​ឡើយ​។​

​ស្ពៃ​ក្តោប ៖ ស្ពៃ​ក្តោប ត្រូវបាន​គេ​ដាក់បញ្ចូល​ក្នុង​បញ្ជី​បន្លែ​ដែល​គ្មាន​ខ្លាញ់​និង​គ្មាន​ស្ករ​។​

​ប្រូ​ខូលី ៖ ប្រូ​ខូលី ជា​បន្លែ​ស្ទើរតែ​គ្មាន​ជាតិ​ខ្លាញ់​និង​មាន​ជាតិ​ស្ករ​តិចតួច​បំផុត​។​

​ក្រៅពី​បន្លែ​និង​ផ្លែឈើ​ខាងលើនេះ នៅមាន​បន្លែ​និង​ផ្លែឈើ​មួយចំនួនទៀត ដែល​គ្មាន​ជាតិ​ស្ករ​និង​មាន​ជាតិ​ស្ករ​ក្នុង​កម្រិត​ទាប​បំផុត ក៏ដូចជា​គ្មាន​ខ្លាញ់ ឬ​ខ្លាញ់​ទាប​។ បន្លែ​និង​ផ្លែឈើ​ទាំងនេះ សម្បូរ​សារធាតុចិញ្ចឹម​សំខាន់ៗ ល្អ​សម្រាប់​សុខភាព និង​សម្រស់ ជាពិសេស ស័ក្តសម​សម្រាប់អ្នកដែលព្រួ​យ​បារម្ភ ពី​ការកើត​ជំងឺ​ទឹកនោមផ្អែម និង​អ្នក​ដែល​បារម្ភ អំពី ការ​ធាត់​លើស​ទម្ងន់​ផងដែរ​៕  


 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត