លោក​អ៊ូ ច័ន្ទ​រ័ត្ន​៖​​សេរីភាព​លោក​កឹម សុខា​​សំខាន់​ជាង​​ការចូល​ស្រុក​​របស់លោក​សម រង្ស៊ី​​

31-10-2019 4:30 pm 2237
លោកសម រង្ស៊ី, លោកកឹម សុខា និងលោកអ៊ូ ច័ន្ទរ័ត្ន

​មកដល់ពេលនេះ អតីត​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ធ្លាប់ជា​សហការី​មួយរូប​របស់លោក​សម រង្ស៊ី​ដែរនោះ គឺ​លោក​អ៊ូ ច័ន្ទ​រ័ត្ន នៅតែមិនេ​ជឿ​លើ​ការចូល​ស្រុក​របស់​លោក​សម រង្ស៊ី ដដែល​។ មិន​ជឿ ពីព្រោះ​លោក​មើលមិនឃើញ​ពី​ច្រក ដែល​អាចឲ្យ​លោកសម រង្ស៊ី​ចូល​បាន​។ លោក​ថា យុទ្ធសាស្ត្រ​របស់លោក​ស​ម រង្ស៊ី ពេលនេះ ជា​យុទ្ធសាស្ត្រ មិនបាន​មើល​គ្រប់​ជ្រុងជ្រោយ ពី​គ្រោះថ្នាក់ ពិសេស​គឺ​ការបោកប្រាស់​ទឹកចិត្ត​អ្នកគាំទ្រ និង​រុញ​អ្នក​កាំ​ទ្រឲ្យ​រង​ទុក្ខ​។​

​លោក​អ៊ូ ច័ន្ទ​រ័ត្ន យល់ថា បើ​ទោះ​លោក​សម រង្ស៊ី ហ៊ាន​ចូល​ស្រុក​ក្នុងស្ថានភាព​បែបនេះ ក៏ដោយចុះ ក៏​មិនគួរ​ចូល​ដែរ​។​លោក​ថា រឿង​សំខាន់​ពេលនេះ មិនមែនជា​ការចូល​ស្រុក​របស់លោក​សម រង្ស៊ី ដែល​អាច​នាំឲ្យ​កើតមាន​ចលាចល នោះទេ តែ​សេរីភាព​លោក​កឹម សុខា ទៅវិញ​ទេ ទើប​ជា​អ្វីដែល​មជ្ឈដ្ឋាន​ជាតិ និង​អន្តរជាតិ ចង់បាន ពិតប្រាកដ​ ....

ជាបន្ត សូមស្តាប់ការលើកឡើងរបស់លោកអ៊ូ ច័ន្ទរ័ត្ន តាមរយៈកិច្ចសម្ភាស ជាមួយខុន ប៊ុនថុល ដូចតទៅ៖

ព័ត៌មានផ្សេងទៀត