កូរ៉េខាងជើង​បន្ត​ធ្វើតេស្ត​មី​ស៊ី​ល​ទៀតហើយ​!

31-10-2019 3:30 pm 111

​កូរ៉េខាងជើង​បាន​បាញ់​គ្រាប់​មី​ស៊ី​ល ដែល​មិន​ស្គាល់​អត្តសញ្ញាណ​មួយ ឆ្ពោះទៅ​សមុទ្រ​នៅ​ភាគ​ខាងកើត​របស់ខ្លួន នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ទី​៣១​ខែតុលា​ឆ្នាំ​២០១៩​នេះ​។ នេះ​បើតាម​ការបញ្ជាក់​ដោយ​កូរ៉េខាងត្បូង​។ យោធា​កូរ៉េខាងត្បូង កំពុង​រក្សា​ការត្រៀមខ្លួន ខណៈពេល​កំពុង​តាមដាន​ស្ថានការណ៍​។ នេះ​បើតាម​ការចុះផ្សាយ ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រ៉​យ​ទ័រ នៅ​រសៀល​ថ្ងៃទី​៣១​ខែតុលា​នេះ​។​

​នេះ​ជាការ​ធ្វើតេស្ត​ជាថ្មីទៀត បន្ទាប់​ពី​កូរ៉េខាងជើង​បាន​ធ្វើតេស្ត​មី​ស៊ី​លបាញ់​ផ្លោង​ឆ្លង​ទ្វីប ចេញពី​នាវាមុជទឹក នៅក្នុង​សមុទ្រ កាលពី​ថ្ងៃទី​០២​ខែតុលា​ឆ្នាំ​២០១៩​។ កូរ៉េខាងជើង​ក៏​បានប្រកាស​ពី​ជោគជ័យ នៃ​ការធ្វើ​តេស្ត​មី​ស៊ី​ល​ប្រភេទ​នេះ​ផងដែរ នៅ​ថ្ងៃទី​០៣​ខែតុលា ដើម្បី​ទប់​ទល់នឹង​ការគំរាមកំហែង​ពី​ខាងក្រៅ​និង​ការពារ​ខ្លួន​។ 

​គួរ​ជម្រាបជូន​ថា ចាប់តាំងពី​ការចរចា​រំលាយ​កម្មវិធី​នុយក្លេអ៊ែរ​បរាជ័យ ចំនួន​២​លើ​កមក កូរ៉េខាងជើង បាន​ធ្វើតេស្ត​មី​ស៊ី​ល​១០​លើក​ហើយ រាប់បញ្ចូល​ទាំង​ការធ្វើ​តេស្ត នៅ​ថ្ងៃទី​៣១​ខែតុលា​ឆ្នាំ​២០១៩​នេះ​៕

ព័ត៌មានផ្សេងទៀត