​ស្រា​បៀរ​អាន់​ឆ័​រចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​សម្រាប់​កម្មវិធី​អាពាហ៍ពិពាហ៍​ ​ឆ្នាំ២០១៨-២០១៩

31-10-2019 3:17 pm 67
កាលពី​ថ្ងៃអាទិត្យ​ទី ២៧ ខែតុលា ឆ្នាំ​២០១៩  ស្រា​បៀរ​អាន់​ឆ័​របាន​រៀបចំ​កម្មវិធី​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នៅ​ស្ថានីយ​ទូរទស្សន៍ PNN ក្នុង​កម្មវិធី​តន្ត្រី Anchor Fun Zone ដើម្បី​ផ្តល់​រង្វាន់​ជូន​ដល់​គូ​ស្វាមីភរិយា​ថ្មី​ទាំងអស់​ដែល​បាន​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​ក្នុង ឆ្នាំ ២០១៨-២០១៩ ដោយ​មាន​ការអញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​ក្រុមហ៊ុនស្រា​បៀរ​អាន់​ឆ័រ   ក្រុមការងារ​ស្រា​បៀរ​អាន់​ឆ័រ ភ្ញៀវកិត្តិយស និង​អ្នកសារព័ត៌មាន​ជាច្រើន​។ 

 

​កម្មវិធី​ចាប់​រង្វាន់​រដូវ​កាល​ឆ្នាំ ២០១៨-២០១៩ នេះ​ត្រូវបាន​រៀបចំឡើង​ជា​ពិសេស​សម្រាប់​អតិថិជន​របស់​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​គោលបំណង ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ និង​បង្ហាញ​ពី​ការយកចិត្តទុកដាក់​ខ្ពស់​របស់​ក្រុមហ៊ុន​ស្រា​បៀរ​អាន់​ឆ័រ​ចំពោះ​អតិថិជន​ដែល​តែងតែ​គាំទ្រ និង​និយម​ជាវ​ស្រា​បៀរ​អាន់​ឆ័រ​ក្នុង​កម្មពិធី​អាពាហ៍ពិពា​ហ៍​របស់ខ្លួន​។ រង្វាន់​ដែល​បាន​ចាប់​រង្វាន់​ផ្តាច់ព្រ័ត្រ​នេះ  គូ​ស្វាមីភរិយា​ថ្មី​ចំនួន  ២០ ដែល​មានសំណាង​បាន​

ឈ្នះ​រង្វាន់​ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ដ៏​អស្ចារ្យ​នៅ​លើ​នាវា​កម្សាន្ត​ដ៏​ទំនើប​គឺ​៖ 

  ​លោកអ្នក​អាច​ស្វែងរក​ឈ្មោះ​របស់​លោក​អ្នក​នៅលើ​កាសែត ឬ​លើ​តំណ​គេហទំព័រ​ហ្វេ​សប៊ុក​របស់​ស្រាបៀ​រអាន់​ឆ័​រ​៖ https://www.facebook.com/AnchorBeerKH/​។ ចំពោះ​គូ​ស្វាមី​ចំនួន ២០ គូ ដែល​បាន​ឈ្នះ​រង្វាន់ ក្រុមហ៊ុន​នឹង​ទាក់ទង​ទៅ​ដោយ​ផ្ទាល់​។ 

​សម្រាប់​រដូវ​កាល​ថ្មី ឆ្នាំ ២០១៩-២០២០  ស្រា​បៀរ​អាន់​ឆ័រ​ផ្តល់​ជូន​រង្វាន់​កាន់​អស្ចារ្យ​ជាមុន​គឺ ដំណើរ​កម្សាន្ត​ក្រេប​ចន្ទ​ទឹកឃ្មុំ​ទៅ​កាន់​កោះ​បាលី​ចំនួន ១០០ គូ និង​រង្វាន់​ជា​ច្រើន​ទៀត​។​  

 ​កម្មវិធី​ប្រូ​ម៉ូ​សិន​អាពាហ៍ពិពាហ៍​របស់​ស្រា​បៀ​រ អាន់​ឆ័រ រដូវ​កាល​ថ្មី​ឆ្នាំ 2019-2020:

-​ ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 25-49 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័រ 1 កេស និង​ប័ណ្ណ​ផ្សងសំណាង 1 សន្លឹក ។   

 -​ ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 50-99 កេស ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័រ 2 កេស និង​ប័ណ្ណ​ផ្សងសំណាង 2 សន្លឹក​។​

 

 -​ ​រាល់​ការ​ជាវ​ស្រា​បៀ​រ អាន់​ឆ័រ និង Anchor Radler Lemon ដប​/​កំប៉ុង ចំនួន 100 កេស​ឡើងទៅ ថែម​ជូន​សៀវភៅ​កត់​ចំណងដៃ​ចំនួន 2 ក្បាល និង​ស្រា​បៀរ​អាន់​ឆ័រ 3 កេស និង​ប័ណ្ណ​ផ្សងសំណាង 3 សន្លឹក​។​

  ​កម្មវិធី​នេះ​មាន​សុពលភាព​ពីថ្ងៃ​01 តុលា​ឆ្នាំ 2019 ដល់ ថ្ងៃទី 30 កញ្ញា 2020​។​ ​

 ​ចំពោះ​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង​៖ 011 222 400 និង 011 333 500 ។  

​គ្មាន​អាពាហ៍ពិពាហ៍​បញ្ចប់​ដោយ​គ្មាន​ស្រា​បៀរ​អាន់​ឆ័រ​នោះទេ​!  ​សូម​រីករាយ​ពិសា​ស្រា​បៀ​រ អាន់​ឆ័រ ដោយ​ទទួលខុសត្រូវ​។​ ​
 ពាក្យគន្លឹះ  Angchor

ព័ត៌មានផ្សេងទៀត