ស្លាប់​​​ជាង​​៦០​នាក់​​​ដោយសារ​​​ឆេះ​រថភ្លើង​​នៅ​ប៉ា​គី​ស្ថាន​

31-10-2019 1:58 pm 195
រូបភាពរថភ្លើងដែលត្រូវភ្លើងឆេះ

​យ៉ាងហោចណាស់​មនុស្ស​៦​៥នាក់​បាន​ស្លាប់បាត់​បង់ជីវិត ក្នុង​ហេតុការណ៍​ឆេះ​រថភ្លើង​នៅ​ក្នុងប្រទេស​ប៉ា​គី​ស្ថាន​។ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា ភ្លើង​ឆេះ​នេះ​បណ្ដាលមកពី​ផ្ទុះ​ធុង​ហ្គាស​ដែល​អ្នកដំណើរ​ប្រើ​ចម្អិន​អាហារ​។ ក្រោយមក​ភ្លើង​ក៏​ឆាបឆេះ​ដល់​តួ​រថភ្លើង​យ៉ាងតិចណាស់​បី​តួ​។ មន្ដ្រី​អាជ្ញាធរ​បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា ជនរងគ្រោះ​ដែល​ស្លាប់​ភាគច្រើន​គឺ​នៅពេល​ពួកគេ ព្យាយាម​លោត​ចេញពី​តួ​រថភ្លើង​ដែល​ត្រូវ​ភ្លើង​ឆេះ​។ ក្រៅពី​មនុស្ស​ស្លាប់មាន​មនុស្ស​ប្រមាណ​៣០​នាក់​ទៀត​រងរបួស ខណៈ​ចំនួន​អ្នកស្លាប់​អាច​បន្ដ​កើនឡើង​។ សូមបញ្ជាក់ថា ហេតុការណ៍​នេះ​កើតឡើង​នៅ​ជិត​ទីក្រុង​រ៉ា​ហ៊ី​មយ៉ា​ខាន់ នៅ​ភាគខាងត្បូង​ខេត្ដ​ប៉ុន​ចាប ដោយ​រថភ្លើង​ធ្វើដំណើរ​ពី​ទីក្រុង​កា​រ៉ា​ជី​ឆ្ពោះទៅកាន់​ទីក្រុង​ឡាហ័​រ​៕

ព័ត៌មានផ្សេងទៀត