ពិសា​កាហ្វេ​កាត់បន្ថយ​អត្រា​ប្រឈម​ជំងឺ​ក្រិន​ថ្លើម​

30-10-2019 7:52 pm 248

​ការស្រាវជ្រាវ​ថ្មី​មួយ ដោយ​ក្រុម​អ្នកស្រាវជ្រាវ​ពី​វិទ្យាស្ថាន​ខៃ​សឺ​រ ភឺ​រម៉ា​ណេន​ថ៍ (Kaiser Permanente) ដែល​បាន​លាតត្រដាង ដោយ​សមាគម​វេជ្ជសាស្ត្រ​អាមេរិក (American Medical Association) ទាក់ទង​នឹង​ផលប្រយោជន៌ នៃ​ការ​ពិសា​ការ​ហ្វេ រកឃើញថា ការ​ពិសា​ការ​ហ្វេ ១ ពែង​ក្នុង​១​ថ្ងៃ អាច​កាត់បន្ថយ អត្រា​ប្រឈម​នឹង​ជំងឺ​ក្រិន ថ្លើម​បាន ២០​ភាគរយ​។ ប៉ុន្តែ​ប្រសិនបើ​បង្កើន​បរិមាណ​កាហ្វេ ទៅជា ៤​កែវ ក្នុង​១​ថ្ងៃ អាច​កាត់បន្ថយ​អត្រា​ប្រឈម ដែល​បណ្តាលមកពី​គ្រឿង​ស្រវឹង រហូតដល់ ៨០ ភាគរយ​។ 

​ក្រុម​អ្នកស្រាវជ្រាវ បាន​អះអាង​ដូច​ខាងលើនេះ បន្ទាប់ពី​បាន​សិក្សា​ទៅលើ ក្រុមមនុស្ស​ចំនួន ១២៥,000​នាក់ ទាំងប្រុស​និង​ស្រី ក្នុងនោះ រួមទាំង​អ្នក​ដែល​ផឹក​ច្រើន រហូតដល់​១២​កែវ ក្នុង​១​ថ្ងៃ និង​អ្នក​ដែល​ផឹក ៨​កែវ ក្នុង​១​ថ្ងៃ​។ ក្រោយពី​បាន​សិក្សា​ពី​អត្រា​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម ទៅលើ​ក្រុមមនុស្ស​ទាំងនោះ ជា​មធ្យម​រកឃើញថា ការ​ប្រឈម​នឹង​ជំងឺ​ក្រិន​ថ្លើម បាន​ថយចុះ​គួរឲ្យកត់សំគាល់​។ យ៉ាងណាក៏ដោយ អ្នក​មិនគួរ​ពិសា​កាហ្វេ​ច្រើនពេក​លើសពី​សេចក្តីត្រូវការ​របស់​រា​ង​កាយ​នោះទេ ដែល​អាច​បង្ក​ការលំបាក​ដល់​អ្នក​វិញ​៕ ប្រភព​៖ antkh

ព័ត៌មានផ្សេងទៀត