WhatsApp​​ប្ដឹង​ក្រុមហ៊ុន​​អ៊ីស្រាអែល​​ជុំវិញ​​ការវាយប្រហារ​​តាម​ទូរស័ព្ទដៃ​

30-10-2019 5:24 pm 185
ឡូហ្គោសម្គាល់កម្មវិធីWhatsApp

WhatsApp​ដែលជា​បណ្ដាញ​សង្គម​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​Facebook បាន​ដាក់ពាក្យ​ប្ដឹង​ប្រឆាំងនឹង​ក្រុមហ៊ុន​NSO Group​របស់​អ៊ីស្រាអែល ដោយ​ចោទប្រកាន់​ក្រុមហ៊ុន​នេះ​ថា នៅ​ពីក្រោយ​ការវាយប្រហារ​តាម​អ៊ី​ន​ធឺ​ណេត ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​devices​និង​software​។ WhatsApp​ចោទថា​ក្រុមហ៊ុន​នេះ បាន​បញ្ជូន​មេរោគ​ទៅ​ទូរស័ព្ទ​ចល័ត​ប្រមាណ​១,៤០០​គ្រឿង ក្នុង​គោលបំណង​ឈ្លប​យកការណ៍​។​

​អ្នកប្រើប្រាស់​ដែល​រង​ផលប៉ះពាល់​រួមមាន អ្នកកាសែត សកម្មជន​សិទ្ធិមនុស្ស អ្នកនយោបាយ និង​មន្ដ្រីការទូត​។ ប៉ុន្ដែ​ក្រុមហ៊ុន​NSO Group​ដែលជា​អ្នកបង្កើត​កម្មវិធី​ឃ្លាំមើល បាន​ជំទាស់​នឹង​ការចោទប្រកាន់​របស់​WhatsApp៕

 ពាក្យគន្លឹះ  បច្ចេកវិទ្យាWhatsApp

ព័ត៌មានផ្សេងទៀត