ស្ដ្រី​វ័យ​៦៧​ឆ្នាំ​ម្នាក់​​ក្លាយជា​ម្ដាយ​​ដែលមាន​​វ័យ​ចំណាស់​​ជាងគេ​​នៅ​ចិន​

29-10-2019 5:19 pm 174
ស្ដ្រីវ័យចំណាស់ជនជាតិចិន​ដែលទើបសម្រាកកូន

​តាម​ប្រភពពី​មន្ទីរពេទ្យ​បញ្ជាក់​កាលពី​ថ្ងៃ​ចន្ទ​ថា ស្ដ្រី​វ័យ​៦៧​ឆ្នាំ​ម្នាក់​បាន​បង្កើតកូន​នៅក្នុង​ប្រទេស​ចិន ដែល​ត្រូវបាន​គេ​អះអាងថា ស្ដ្រី​រូបនេះ​គឺជា​ម្ដាយ​ដែលមាន​វ័យ​ចំណាស់​ជាងគេ​នៅ​ក្នុងប្រទេស អាច​មានកូន​ដោយ​ធម្មជាតិ​។ ស្ដ្រី​វ័យ​៦៧​ឆ្នាំ​រូបនេះ​មាន​ត្រកូល​Tian សម្រាល​បាន​កូនស្រី​ដែលមាន​សុខភាព​ល្អ​ម្នាក់ កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន​តាមរយៈ​ការវះកាត់​។​

​ស្វាមី​របស់​ស្ដ្រី​រូបនេះ​មានត្រកូល​Huang អាយុ​៦៨​ឆ្នាំ បាន​ប្រាប់​សារព័ត៌មាន​ថា កូន​របស់លោក​ត្រូវបាន​ប្រគល់ឲ្យ​ពី​ឋានសួគ៌​។ លោក​បន្ដថា​ភរិយា​របស់លោក​ទើប​ដឹងថា​មាន​ផ្ទៃពោះ នៅពេល​ទៅពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យ ហើយ​ភរិយា​របស់លោក​ក៏​មិន​ចង់បាន​កូន​ដែរ ព្រោះ​មានកូន​ពីរ​នាក់​រួចទៅហើយ​។ ចំណែក​ខាង​មន្ទីរពេទ្យ​បាន​និយាយថា ពិតជា​មិនអាច​បញ្ជាក់បាន​ទេ​ថា អ្នកស្រី​Tian​មាន​ផ្ទៃពោះ​ដោយ​ធម្មជាតិ​ឬ​យ៉ាងណា ព្រោះ​នៅពេល​ទៅពិនិត្យ​អ្នកស្រី​មាន​ផ្ទៃពោះ​រួចទៅហើយ​។​

​ការ​មានកូន​រហូតដល់​ទៅ​បីនាក់​ដូច្នេះ កំពុង​ធ្វើឲ្យ​មានមន្ទិលថា​បុរស​និ​ង​ស្ដ្រី​វ័យ​ចំណាស់​ទាំងពីរ អាចនឹងទទួល​ពិន័យ​ឬ​យ៉ាងណា ដោយសារតែ​មានកូន​លើ​ពី​គោលការណ៍​ដែល​រដ្ឋាភិបាល​បានកំណត់ គឺ​គោលការណ៍​អាច​មានកូន​ត្រឹម​ពីរ​នាក់​ប៉ុណ្ណោះ​ក្នុង​មួយ​គ្រួសារ​៕

ព័ត៌មានផ្សេងទៀត