អាមេរិក​​ប្រកាស​​មិនឲ្យ​​ក្រុមហ៊ុន​ខ្លួន​​ទិញ​ផលិតផល​រ​បស់​Huawei​​និង​ZTE

29-10-2019 3:34 pm 190
ឡូហ្គោសម្គាល់​ក្រុមហ៊ុន​Huawei(ឆ្វេង)​និងZTE

​និយតករ​ទូរគមនាគមន៍​អាមេរិក​បាន​និយាយថា ខ្លួន​នឹង​រឹតបន្ដឹង​ការលក់​ផលិតផល​ចិន​នៅលើ​ទីផ្សារ​អាមេរិក​។ វិធានការ​នោះ​គឺ​ហាមឃាត់​ក្រុមហ៊ុន​ទូរគមនាគមន៍​អាមេរិក ដែល​ទទួល​ជំនួយ​ទ្រទ្រង់​ពី​រដ្ឋាភិបាល មិនឲ្យ​ប្រើប្រាស់​ផលិតផ​ល​ដែល​ផលិត​ដោយ​ក្រុមហ៊ុន​Huawei​និង​ZTE​របស់​ចិន​ឡើយ​។ គណៈកម្មាធិការ​ទំនាក់ទំនង​សហព័ន្ធ​ឬ​ហៅ​កាត់​ថា​FCC បានប្រកាស​ពី​វិធានការ​នេះ​កាលពី​ថ្ងៃ​ចន្ទ ដោយ​រំពឹងថា​វា​អាច​នឹង​ចូល​ជាធរ​មាននៅ​ខែក្រោយ​។ 

​វិធានការ​នេះ​ទៀតសោត​ក៏មាន​ប្រសិទ្ធភាព​ហាមឃាត់​ក្រុមហ៊ុន​អាមេរិក ពី​ការទិញ​ឧបករណ៍​5G​ពី​ក្រុមហ៊ុន​ចិន​ផងដែរ​។ FCC​ក៏​ទទូច​ឲ្យ​ក្រុមហ៊ុន​អាមេរិក ជំនួស​ឧបករណ៍​របស់​ក្រុមហ៊ុន​Huawei​និង​ZTE ដែល​ពួកគេ​មាន​ស្រាប់​បន្ថែមទៀត​។ មន្ដ្រី​FCC​បាន​និយាយថា វិធានការ​ថ្មី​នេះ​គឺជា​ការការពារ​ប្រឆាំងនឹង​ហា​នី​ភ័យ នៃ​ការធ្វើ​ចារកម្ម​និង​ការវាយប្រហារ​ដោយ​ប្រើ​មេរោគ​តាម​កុំព្យូទ័រ លើ​បណ្ដាញ​របស់​សហរដ្ឋអាមេរិក​ធ្វើឡើង​ពី​អាជ្ញាធរ​ចិន​។ អង្គការ​រដ្ឋាភិបាល​អាមេរិក​ត្រូវបាន​ហាមឃាត់​រួចហើយ មិនឲ្យ​ទិញ​ឧបករណ៍​ទូរគមនាគម​ន៍​របស់​ចិន​ឡើយ​៕

ព័ត៌មានផ្សេងទៀត