វិធី​ប្រើ​រមៀត​ព្យាបាល​បញ្ហា​ស្រែង​

28-10-2019 4:17 pm 205

​ស្រែង ជា​ការបង្ក​រោគ​លើ​ស្បែក ដែល​បណ្តាលមកពី​ផ្សិត ដែល​លូតលាស់ ធ្វើឲ្យ​ស្បែក​ប្រែ​ទៅជា​កន្ទួលក្រហម មាន​រាង​ជា​រង្វង់​និង​រមាស់​ផង​។ ស្រែង​អាច​កើតមាន​ស្ទើរ​គ្រប់កន្លែង​នៃ​រាងកាយ​ដូចជា ដៃ ជើង ក្រ​លៀន និង​លើ​ដងខ្លួន​ជាដើម​។ ស្រែង​អាច​ដោះស្រាយបាន តាម​រូបមន្ត​ធម្មជាតិ​ជាច្រើន នៅក្នុង​នោះ​រមៀត ក៏​ត្រូវបាន​ចាត់បញ្ចូល​ក្នុង​ឱសថ​បុរាណ ព្យាបាល​ស្រែង​ដែរ​។​

​អ្នក​ដែលមាន​បញ្ហា​ស្រែង អាច​យក​ម្ស៉ៅ​រ​មៀត​១​ទៅ​២​ស្លាបព្រា ដាក់​ក្នុង​កូនចាន​មួយ ហើយ​បន្ថែម​ទឹក​ពីរ​ទៅ​បី​ដំណ​ក់ រួច​ច្របល់​ឲ្យ​សព្វ ហើយ​យកមក​ត្រដុស​ថ្នមៗ លើ​បរិវេណ​ស្បែក​ដែលមាន​បញ្ហា​ស្រែង រួច​រក្សាទុក​១៥​នាទី ចាំ​លាងជម្រះ​ចេញ​។ ជាមួយគ្នា​នោះ អ្នក​ក៏​អាច​ប្រើ​ឧបករណ៍​ចម្រាញ់ ដើម្បី​ទាញយក​ទឹក​រមៀត​ស្រស់ មក​លាប​លើ​កន្លែង​ដែលមាន​មេរោគ រហូតដល់​ផ្សិត​ត្រូវបាន​កម្ចាត់​ចេញ​ផងដែរ​។ អ្នក​អាច​ធ្វើបែបនេះ ២​ដង​ក្នុង​មួយថ្ងៃ ។​

​រមៀត​ជា​ថ្នាំ​សំលាប់​មេរោគ​មួយ ដែល​ពេញនិយម​ប្រើប្រាស់​នៅ​ទូទាំង​ពិភពលោក ដោយសារតែ​វា​មាន​សមត្ថភាព ព្យាបាល​ជំងឺ​ស្បែក​ភាគច្រើន​។ រមៀត​ត្រូវបាន​គេ​បង្ហាញថា មាន​ប្រសិទ្ធិភាព​ប្រឆាំងនឹង​បញ្ហា​ផ្សិត​ចំនួន ២៩ ប្រភេទ​ផ្សេងគ្នា​នៃ dermatophytes​។ វា​គឺជា​ជំរើស​ព្យាបាល​ដ៏​ប្រសើរ​បំផុត និង​មាន​ឥទ្ធិពល​បំផុត សម្រាប់​អ្នកកើតស្រែង​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត