គន្លឹះ​ការពារ​កុំឲ្យ​កើតមុន​

28-10-2019 3:53 pm 168

​មុន​ដែល​កើតឡើង អាច​បណ្តាលមកពី​ការធ្វែសប្រហែស ឬ​ដោយសារ​មិនទាន់​ដឹង ពី​មូលហេតុ​ដែល​បណ្តាលឲ្យ​កើតមុន​។ ទម្លាប់​នៃ​ការរស់នៅ​ប្រចាំថ្ងៃ​របស់​អ្នក ពាក់ព័ន្ធ​នឹង​ការកើតមាន​បញ្ហា​លើ​ផ្ទៃមុខ​។ ទោះបី​វា​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ ប៉ុន្តែ​ធ្វើឲ្យ​បាត់បង់​សម្រស់ ដែលជា​ភាព​ទាក់ទាញ​សម្រាប់​នារីៗ​។ រីឯ​ស្នាម​មុន​ដែល​បន្សល់ទុក ក៏​មិនមែនជា​ចំណុច​ល្អ​ដែរ ទោះបី​វា​គង់តែ​បាត់​ទៅវិញ​ក៏ដោយ​។ ជា​ការល្អ​គួរ​ដឹង​ពី​គន្លឹះ​ខ្លះៗ ដើម្បី​ការពារ​កុំឲ្យ​កើតមុន ដើម្បីឲ្យ​សម្រស់​ផ្ទៃមុខ​ស្រស់ស្អាត គ្មាន​ការរំខាន​។ នៅក្នុង​នោះ​រួមមាន លាង​សម្អាត​ផ្ទៃមុខ​របស់​អ្នក​ឲ្យបាន​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយថ្ងៃ​, លាង​សម្អាត​គ្រឿងសម្អាង​ចេញពី​ផ្ទៃមុខ រាល់​មុនពេល​ចូល​គេង​, កុំ​ប៉ះ ឬ​ញិច​មុន​ផ្តេសផ្តាស់​, លាប​ក្រែមការពារ​កម្តៅថ្ងៃ មុន​ចេញទៅ​ខាងក្រៅ​, ទទួលទាន​អាហារ​ឲ្យមាន​សមតុល្យ និង​ចៀសវាង​ទទួលទាន​អាហារ ដែល​បណ្តាលឲ្យ​កើតមុន ឬ​ធ្វើឲ្យ​មុនរីក​រាលដា​លកាន់​តែ​ច្រើនឡើងៗ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត