តវ៉ា​សប្តាហ៍​ទី​២១៖​បាតុករ​ហុងកុង​ដុត​ហាង​និង​គប់​គ្រាប់បែក​សាំង ក្រោយ​រង​ការបង្ក្រាប​ពី​ប៉ូលិស​

28-10-2019 3:02 pm 222

​នៅ​ថ្ងៃអាទិត្យ​ទី​២៧​ខែតុលា ការតវ៉ា​នៅ​ហុងកុង បាន​ឈានចូល​ដល់​សប្តាហ៍​ទី​២១​ហើយ​។ ការតវ៉ា​នៅតែ​ប្រព្រឹត្តទៅ​ក្រោមរូបភាព​នៃ​អំពើហិង្សា​គួរឲ្យ​ព្រួយបារម្ភ​។ ​ក្រុមបាតុករ​ហុងកុង បាន​បន្ត​ប្រមូលផ្តុំ​គ្នា​តវ៉ា​ជាថ្មី នៅ​ថ្ងៃអាទិត្យ​ទី​២៧​ខែតុលា ដោយ​ប្រមូលផ្តុំ​តាម​ដងផ្លូវ​នៅ​សង្កាត់ Tsim Sha Tsui​។ ក្រុមបាតុករ​ដែល​ភាគច្រើន​ស្លៀក​សម្លៀកបំពាក់​ពណ៌​ខ្មៅ និង​ពាក់​ម៉ា​ស់មុខ ប្រឆាំងនឹង​បម្រាប​របស់​រដ្ឋាភិបាល បាន​ប្រមូលផ្តុំ​ដើម្បី​បរិហា ពី​ភាពឃោឃៅរ​បស់​ប៉ូលិស កើតឡើង​អំឡុងពេល ៤ ខែ​នៃ​ការតវ៉ា ដែល​ប្រែជា​អំពើហិង្សា​នៅក្នុង​ទីក្រុង​។ 

​ប៉ូលិស​បង្ក្រាប​កុបកម្ម​ដែល​ត្រៀមខ្លួន​រួចជាស្រេច នៅក្នុង​ទប់​ទល់នឹង​ភាពចលាចល បាន​ចាត់វិធានការ​បង្ក្រាប ដោយ​ចាត់ទុក​សកម្មភាព​នៃ​ការតវ៉ា​នេះ គឺ​ខុសច្បាប់​។ កាណុង​បាញ់​ទឹក និងឧ​ស្ម័យ​បង្ហូរទឹក​ភ្នែក ត្រូវបាន​តម្រង់​ចំ​លើ​ហ្វូង​បាតុករ ហើយ​ប៉ូលិស​ក៏​ប្រើប្រាស់​គ្រាប់កាំភ្លើង​ជ័រ​បាញ់បំ​បែក ដើម្បី​បោសសម្អាត​ដងផ្លូវ​ដែល​កកកុញ ដោយ​ក្រុមបាតុករ​។ ក្រុមអ្នកតវ៉ា​បាន​ហៅ​វិធានការ​បង្ក្រាប​របស់​បូលិស ជា​ការប្រើ​កម្លាំង​ហួស​កម្រិត​។​

​ការតវ៉ា​នៅតែ​បន្តធ្វើ​ឥត​ល្ហែ​រៀងរាល់​ចុង​សប្តាហ៍ រាប់​ចាប់តាំងពី​ខែមិថុនា​មក​។ ដំបូង​ជា​ការតវ៉ា​ដើម្បី​ទាមទា​រឲ្យរដ្ឋាភិបាល ដក​សេចក្តីព្រាងច្បាប់​ធ្វើ​បត្យាប័ន​ជន​ស​ង្ស័​ជាមួយចិន​។ នៅពេល​ថ្មីៗ​នេះ រដ្ឋាភិបាល​ហុងកុង បាន​ដក​សេចក្តីព្រាងច្បាប់​នោះ​ចេញ​ហើយ តែ​មិនទាន់​គ្រប់គ្រាន់​សម្រាប់​សេចក្តីត្រូវការ របស់​ក្រុមបាតុករ​នៅឡើយ​ទេ​។ នៅក្នុង​ការតវ៉ា​នា​សប្តាហ៍​ទី​២១ ក្រុមអ្នកតវ៉ា​បាន​ស្រែកថា​“ ប្រយុទ្ធ​ដើម្បី​ហុងកុង​” ហើយ​ថា​ការតវ៉ា ទាមទារ​ដំណោះស្រាយ​ពី​រដ្ឋាភិបាល​ចំនួន ៥ ចំណុច​មិនមែន​មួយ​ទេ​”​។ នៅ​ក្នុងនោះ មាន​ការទាមទារ​សិទ្ធិ​បោះឆ្នោត​ជ្រើស​មេដឹកនាំ​ដែល​ពលរដ្ឋ​ហុងកុង​ពេញចិត្ត និង​ការស៊ើបអង្កេត​ឯករាជ្យ​មួយ ចំពោះ​សកម្មភាព​របស់​ប៉ូលិស​ជាដើម​៕

 ពាក្យគន្លឹះ  ហុងកុងការតវ៉ា

ព័ត៌មានផ្សេងទៀត