លោក គួច ចំរើន ដឹក​កម្លាំង​ប្រតិបត្តិការ​តាម​រក​នារី​ជនជាតិ​អង់គ្លេស​បាត់​ខ្លួន​នៅ​កោះរ៉ុង​សន្លឹម​

28-10-2019 9:49 am 260

លោក គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​២៧ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​ដឹកនាំ គ្រប់​ផ្នែក​តាមរក​នារី​បាត់​ខ្លួន​ជនជាតិ​អង់គ្លេស​នេះ នៅ​តាម​ទីតាំង​ផ្សេងៗ​ដូចជា តាម​ដង​ព្រៃភ្នំ ដង​ព្រែក តាម​ឆ្នេរ​ខ្សាច់ ឆ្នេរ​ថ្ម នៅ​តាម​កន្លែង​ស្នាក់នៅ​នានា​នៅលើ​កោះរ៉ុង និង​កន្លែង​ដែល​នារី​នោះ​បាន​ទៅលេង ដើម្បី​ធ្វើ​យ៉ាងណា​រក​ឲ្យអស់​លទ្ធភាព​។​

​សូមបញ្ជាក់​ថា នារី​ដែល​បាត់​ខ្លួន មានឈ្មោះ ប៊ែ​ម​ប្រ៊ី​ដ អា​ម៉េ​លែរ ឡូ​វី​ស (BAMBRIDGE AMELIA LOUISE )​កើត​ថ្ងៃ​ទី​១៤ ខែ កក្កដា ឆ្នាំ​១៩៩៨ សញ្ជាតិ​អង់គ្លេស កាន់​លិខិតឆ្លងដែន​លេខ ៥៣១៨៩០៨៣៣ បាន​បាត់​ខ្លួន​នៅ​ថ្ងៃទី​២៤ ខែតុលា ឆ្នាំ​២០១៩ ដោយ​សមត្ថកិច្ច​មូលដ្ឋាន​បាន​រកឃើញ​កាបូប និង​សម្ភារៈ​មួយចំនួន​របស់​នាង​នៅលើ​ផ្ទាំង​ថ្ម​ជាប់​ឆ្នេរ​ក្បែរ​កន្លែង​ធ្វើ​ពិធី​ជប់លៀង​នោះ​។ ក្នុងករណីនេះ អាជ្ញាធរ​ក្រុង​កោះរ៉ុង បាន​ព្យាយាម​ស្វែងរក​នារី​រងគ្រោះ​ក្រោយ​ទទួល​ដំណឹង​ភ្លាមៗ​ពី​ការ​បាត់​ខ្លួន​នេះ​៕

ព័ត៌មានផ្សេងទៀត