បន្លែ​និង​ផ្លែឈើ​ទប់ស្កាត់​ជំងឺ​រលាក​សន្លាក់​

27-10-2019 6:25 pm 225

​គេ​ដឹង​ជាទូទៅ​ថា បន្លែ​និង​ផ្លែឈើ​ស្រស់ សម្បូរ​ទៅដោយ​វីតាមីន និង​សារធាតុ​ដែលមាន អានុភាព​ប្រឆាំង រ៉ាឌីកាល់​សេរី (Anti-oxidant) កាត់បន្ថយ​ឱកាស​កើត​ជំងឺ​បេះដូង និង​សរសៃឈាម ការពារ​ខ្លាញ់​អាក្រក់ (LDL) មក​បំផ្លាញ​សរសៃឈាម បន្ថយ​ការ​ញ៉ុក​ស្ទះ សរសៃឈាម​ទាំងឡាយ ព្រមទាំង​បន្ថយ​ឱកាស កើតរោគ​មហារីក​។ សារធាតុ​ប្រឆាំង​រ៉ាឌីកាល់​សេរី ក្នុង​បន្លែ​និង​ផ្លែឈើ ដែល​គេ​ស្គាល់​ថា ដូចជា​ពពួក ខា​រ៉ូ​ទី​ណយ​ដ៏ (Carotenoid) ដែល​ធ្វើឲ្យ​បន្លែ ផ្លែឈើ​ទាំងនោះ មាន​ពណ៌​លឿង និង​ពណ៌​ទឹកក្រូច ដូចជា​ការ៉ុត ល្ពៅ ខ្នុរ និង​ប៉េងប៉ោះ​ជាដើម​។ ការស្រាវជ្រាវ​សាកលវិទ្យាល័យ មែន​ឆេ​ស្ទើរ ប្រទេស​អង់គ្លេស បាន​រកឃើញថា​សារធាតុ បេតា គ្រីប​តូ​ស​សង់​ស៊ីន (Beta Cryptoxanthin) និង​សារធាតុ ស៊ីសង់​ស៊ីន (Zeaxanthin) ក្នុង​ក្រុម​ខា​រ៉ូណយ​ដ៏ អាច​កាត់បន្ថយ​ជំងឺ​សន្លាក់ (Arthritis) ដូចជា​ជំងឺ​រលាក​សន្លាក់ឆ្អឹង​បាន​៕ ប្រភព​៖antkh

 ពាក្យគន្លឹះ  សុខភាពសន្លាក់

ព័ត៌មានផ្សេងទៀត