លោក​រ៉ុង ឈុន​៖​​បើ​ថ្ងៃទី​០៩ វិច្ឆិកា​ មិនបាន​ចូល​ស្រុក​ មិនជា​កំហុស​ លោក​សម រង្ស៊ី​ទេ​​

27-10-2019 2:40 pm 8213
លោករ៉ុង ឈុន

​មកដល់ពេលនេះ ការតាមដាន​ស្ថានការណ៍​ពី​ការប្រកាស​ចូល​ស្រុក​របស់​ក្រុម​លោក​សម រង្ស៊ី នៅតែ​ស្រពិចស្រពិល​។ មជ្ឈដ្ឋាន​ខ្លះ យល់ថា លោក​សម រង្ស៊ី គ្រាន់តែ​បង្កើត​ស្ថានការណ៍ ដើម្បី​ដាក់​សម្ពាធ​លើ​រដ្ឋាភិបាល​របស់លោក​ហ៊ុន សែន ឯ​ខ្លះទៀត​ទទ្ទឹង​រង់ចាំ ពី​ដំណើរ​វិល​ចូល​ស្រុក​នេះ ដោយ​ជឿជាក់ថា ម្តងនេះ ពិតជា​ច្បាស់លាស់ និង​ប្រាកដប្រជា​។ ដោយ​បែបនេះ រដ្ឋាភិបាល​កម្ពុជា នៅ​មិន​ស្ងៀម​ឡើយ​។ សកម្មជន​ក្នុងស្រុក​ជិត​៦០​នាក់​ហើយ ត្រូវបាន​ចោទប្រកាន់ និង​ឃុំខ្លួន និង​ជិត​២០០​នាក់​ទៀត កំពុង​គេចខ្លួន​។ ពួកគេ​ត្រូវបាន​តុលាការ​កម្ពុជា​ចោទថា រួមគំនិត​ក្បត់ ដោយសារ បាន​កៀរគរ អ្នកគាំទ្រ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ឲ្យ​ត្រៀមចាំ​ទទួល​លោក​សមរង្ស៊ី ចូល​ស្រុក​ថ្ងៃទី​០៩ វិច្ឆិកា ខាងមុខ​។​

​លោក​រ៉ុង ឈុន អតីត​សមាជិក​ជាន់ខ្ពស់​គណៈកម្មាធិកា​រ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែល​បាន​លាលែង ពី​តំណែង​វិញ ក្រោយ​មាន​ការរំលាយ​គណបក្ស​សង្គ្រោះ​ជាតិ មើលឃើញថា លោក​សម រង្ស៊ី បានប្រកាស​ច្បាស់លាស់​ហើយពី​ការចូល​ស្រុក​នៅពេលនេះ ប៉ុន្តែ​បើ​នៅតែ​ចូល​មិនបាន គឺ​មិនមែនជា​កំហុស​របស់គាត់​ទេ តែ​ដោយសារតែ​ការរារាំង និង​បិទ​ច្រក គ្រប់​រួប​ភាព ពី​សំណាក់​រដ្ឋាភិបាល​របស់​លោក​ហ៊ុន សែន ទៅវិញ​ទេ​។ លោក​ថា បើទោះជា​មិនបាន​ចូល​ស្រុក ក្នុងស្ថានភាព​រារាំង​គ្រប់​រូបភាព​បែបនេះ អ្នកគាំទ្រ​ក្នុងស្រុក​ពិតជា​យល់ ពោលគឺ មិន​ធ្វើឲ្យ​ប្រជាប្រិយ លោក​សម រង្ស៊ី ស្រកស្រុត​ឡើយ​។ 

​លោក​រ៉ុង ឈុន បញ្ជាក់ថា បើ​លោក​សមរង្ស៊ី ចូល​ស្រុក ហើយ​ត្រូវ​អាជ្ញាធរ​ចាប់​ឃុំឃាំង ខណៈ​លោក​កឹម សុខា កំពុង​នៅ​ឃុំ​ក្នុងផ្ទះ​នៅឡើយ ពេលនោះ ស្ថានការណ៍ នឹង​កាន់តែ​អាក្រក់​ជាង​នេះ ស្រាប់​រដ្ឋាភិបាល របស់លោក​ហ៊ុន សែន ....

​ជា​បន្ត សូម​ស្តាប់​ការលើកឡើង​របស់លោក​រ៉ុង ឈុន តាមរយៈ​កិច្ច​សម្ភាស​ជាមួយ​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត