លោកសុខ ឥសាន​៖រោងចក្រ​មួយចំនួន​បិទទ្វារ​មិនមែន​មកពី​បាត់EBA​ទេ​

27-10-2019 1:59 pm 4835

​បើតាម​ការផ្សព្វផ្សាយ របស់​សារព័ត៌មាន​ក្នុងស្រុក​មួយចំនួន គឺ​រោងចក្រ ផលិត​កង់​ប្រេន​ធំ​មួយ​ឈ្មោះ Asia Leader International (Cambodia) គ្រោង​នឹង​បិទទ្វារ​នៅ ខែវិច្ឆិកា​ខាងមុខនេះ កំពុង​បង្ក​ឲ្យ​កម្មករនិយោ​ជិតជាង​២០០​នាក់ ព្រួយ​បារ​ម្មណ៍​អំពី​ការ អស់​ការងារ​ធ្វើ ខណៈ​ក្រុមហ៊ុន​ផលិត​កង់​ធំៗ​បំផុត​របស់ សហភាព​អឺរ៉ុប ព្រមាន​ពី​ការ​រើ​រោងចក្រ​ផលិត​ចេញពី​កម្ពុជា ត្រឹម​ឆ្នាំ​២០២០ ទៅកាន់ វៀតណាម ភូមា និង​បង់​ក្លា​ដេស បើសិន​កម្ពុជា បាត់បង់​ប្រព័ន្ធ​អនុគ្រោះ ពន្ធ​លើ​គ្រប់ មុខទំនិញ លើកលែង​សព្វាវុធ (Everything But Arms-EBA) ។​

​ក្រៅពី​គម្រោង​ប្រកាស​បិទទ្វារ នៃ​រោងចក្រ​ផលិត​កង់​ខាងលើ នៅមាន​រោងចក្រ​ដេរ​សំលៀកបំពាក់​កីឡា យីហោ ជីន យៀ​ក (Jun Ye) មួយទៀត នៅ​ខេត្តកំពង់ឆ្នាំង ដែលមាន​កម្មករ​ជាង​៣​ពាន់​នាក់ (៣.១៦៥) ប្រកាសប្រាប់​កម្មក​រថា រោងចក្រ​នេះ  អាច​នឹង​បិទទ្វារ​នៅ​ចុងឆ្នាំ​ដោយសារ គ្មាន​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ (EBA) របស់​សហភាព​អឺរ៉ុប ផងដែរ​។​

​ប៉ុន្តែ​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក​សុខ ឥសាន បានបញ្ជាក់​នៅ​ថ្ងៃទី​២៧ តុលា​នេះ​ថា ចំពោះ​ការផ្សព្វផ្សាយ​ព័ត៌មាន​ថា មាន​រោងចក្រ​បិទទ្វារ ជា​បន្តបន្ទាប់ ដោយសារ​បញ្ហា EBA នោះ គឺ​គ្រាន់តែ ជា​ការបំភិតបំភ័យ​ក​ម្មករ និយោជិត​ឲ្យ​យល់ច្រឡំ​តែប៉ុណ្ណោះ​។ លោក​អះអាងថា ការ​គ្រង​បិទ​រោងចក្រ​មួយចំនួន ខាងលើ គឺ​ដោយសារតែ រោងចក្រ​ទាំងនោះ ផុត​កុងត្រា មិន​ទាក់ទង​នឹង​បញ្ហា​EBA​ទេ​។ 

​សូមបញ្ជាក់ថា ប្រសិនបើ​កម្ពុជា​បាត់​ការអនុគ្រោះ​ពន្ធ EBA របស់​សហភាព​អឺរ៉ុប កម្ពុជា​នឹង​ខាតបង់​ទឹកប្រាក់​ប្រមាណ ៥០០​លាន​ដុល្លារ ដែល​ចំណេញ​ពី​ការ​រួច​ពន្ធ EBA​។  ជាងនេះទៀត កម្ពុជា ក៏​ប្រឈម​នឹង​ការបាត់បង់​កម្លាំង​ប្រកួតប្រជែង​ផ្នែក​ពាណិជ្ជកម្ម ខណៈ​អ្នកបញ្ជា​ទិញ និង​ថៅកែ​រោងចក្រ​ភាគច្រើន អាច​នឹង​រើ​ចេញពី​កម្ពុជា ទៅ​ស្វែងរក​ប្រទេស​ផ្សេងទៀត ដែលមាន​លក្ខខណ្ឌ​អនុគ្រោះ​ពន្ធ EBA នេះ​៕

ព័ត៌មានផ្សេងទៀត