ប្រាក់​របប​សន្តិសុខ​សង្គម​លើ​ក​ទី​២​នឹង​ចាប់ផ្តើម​បើក​ពី​ថ្ងៃ​ទី​២៨​តុលា​តទៅ​

27-10-2019 11:59 am 228

​បេឡា​ជាតិ​អតីតយុទ្ធជន នឹង​បើកប្រាក់​របប​សន្តិសុខ​សង្គម លើក​ទី​២ ប្រចាំ​ខែ​តុលា ឆ្នាំ​២០១៩ ជូន​ដល់​អតីតយុទ្ធជន​គ្រប់​ប្រភេទ និង​គ្រួសារ​អតីតយុទ្ធជន ដែល​រស់នៅ​តាម​បណ្តា​រាជធានី ខេត្ត ចាប់ពី​រសៀល​ថ្ងៃ​ទី​២៨ ខែតុលា តទៅ​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​បេឡា​ជាតិ​អតីតយុទ្ធជន​។​

​នៅ​ក្នុង​សេចក្តីជូនដំណឹង​បាន​បញ្ជាក់បន្ថែម​ថា សម្រាប់​អតីតយុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន រាជធានី​ភ្នំពេញ អាច​បើកប្រាក់​បាន​នៅ​ធនាគារ​កាណាឌីយ៉ា​។​ចំណែក​អតីត​យុទ្ធជន និង​គ្រួសារ​អតីតយុទ្ធជន​នៅតាម​បណ្តា​ខេត្ត អាច​បើក​បាន​នៅ​ធនាគារ​អេស៊ីលីដា ទូទាំង​ប្រទេស​។​

​ជាមួយគ្នានេះដែរ ចំពោះ​ការ​បើកប្រាក់​របប​សន្តិ​សុខ​សង្គម​នេះ ត្រូវ​យក​ភ្ជាប់​មក​ជាមួយ​នូវ​សៀវភៅ​គណនី និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​កាត​អេ​ធី​អ៊ឹម​៕

 

 ពាក្យគន្លឹះ  បេឡាជាតិអតីតយុទ្ធជន

ព័ត៌មានផ្សេងទៀត