ភ្លៀង​ធ្លាក់​ខ្លាំង​​ក្នុងប្រទេស​​ជប៉ុន​សម្លាប់​​មនុស្ស​១០​នាក់​

26-10-2019 1:37 pm 349
ទឹកភ្លៀង​​បង្កជា​ទឹកជំនន់​នៅជប៉ុន

​ភ្លៀង​ធ្លាក់​ខ្លាំង​នៅក្នុង​ប្រទេស​ជប៉ុន​បានសម្លាប់​មនុស្ស​ចំនួន​១០​នាក់​ហើយ ក្រៅពីនេះ​មនុស្ស​យ៉ាងតិចណាស់​៣​នាក់​ទៀត​កំពុង​បាត់​ខ្លួន​។ ភ្លៀង​ក៏បង្ក​ជា​គ្រោះទឹកជំនន់​និង​បាក់​ដី​បន្ថែមទៀត នៅក្នុង​តំបន់​ភាគ​ខាងកើត​និង​ភាគ​ឦសាន​ប្រទេស​ជប៉ុន​។ បុរស​ម្នាក់​និង​ស្ដ្រី​ម្នាក់​បាន​ស្លាប់ នៅពេល​ដី​បាក់​បំផ្លាញ​ផ្ទះសម្បែង​របស់គេ​នៅក្នុង​ខេត្ដ​ឈី​បា ភាគ​ខាងកើត​ទីក្រុង​តូ​ក្យូ​។​

​កម្រិត​ទឹកភ្លៀង​មាន​រហូតដល់​ជាង​២០០​មី​លី​ម៉ែត្រ ក្នុង​រយៈពេល​១២​ម៉ោង​នៅក្នុង​តំបន់​មួយចំនួន​នៃ​ខេត្ដ​ឈី​បា និង​ខេត្ដ​ជាប់​គ្នា​អ៊ី​បា​រ៉ា​គី​។ កម្រិត​នេះ​គឺ​ច្រើនជាង​ចំនួន​ទឹកភ្លៀង​ជា​មធ្យម​ក្នុង​រយៈពេល​ពេញ​មួយ​ខែតុលា​ទៅទៀត​។ ទឹកទន្លេ​មួយចំនួន​នៅក្នុង​ខេត្ដ​ឈី​បា បាន​កើនឡើង​ជា​ទឹកជំនន់ ជន់​លិច​ផ្លូវ​និង​លំនៅដ្ឋាន​នៅក្បែរៗ​នោះ ហើយ​ទឹកជំនន់​នេះ​បានសម្លាប់​មនុស្ស​ចំនួន​៥​នាក់​៕

ព័ត៌មានផ្សេងទៀត