កូរ៉េខាងត្បូង​​នឹង​បិទ​​​ការបញ្ចេញមតិ​​លើ​ព័ត៌មាន​​​កម្សាន្ដ​​តាម​អ៊ី​ន​ធឺ​ណេត​

26-10-2019 8:56 am 166
រូបភាពនាង​Sulliដែលទើបស្លាប់ថ្មីៗ

​តាម​ការបញ្ជាក់​ពី​ប្រតិ​ប​ត្ដិករ​ក្រុមហ៊ុន​អ៊ី​ន​ធឺ​ណេត​Kakao Corp របស់​កូរ៉េខាងត្បូង​បានឲ្យដឹងថា បណ្ដាញ​សង្គម​ធំៗ​មួយចំនួន​របស់​កូរ៉េខាងត្បូង នឹង​បិទ​លែង​ឲ្យមាន​ការបញ្ចេញ​មតិ​ទៅលើ​ផ្នែក​ព័ត៌មាន​កម្សាន្ដ​។ ការប្រកាស​ដូច្នេះ​ធ្វើឡើង​បន្ទាប់ពី​កូរ៉េខាងត្បូង មាន​ករណី​ស្លាប់​តារា​K-pop​ល្បីឈ្មោះ​ម្នាក់​ក្នុងពេល​ថ្មីៗ ក្រោយ​រង​ការវាយប្រហារ​ដោយ​ពាក្យសម្ដី​រិះគន់​លើ​បណ្ដាញ​សង្គម​។ 

​នាង​ស៊ូ​លី​(Sulli)​ជា​អតីត​សមាជិក​ក្រុម​ចម្រៀង​ស្រី​ល្បីឈ្មោះ​កូរ៉េខាងត្បូង ហើយក៏​ជា​តារា​សម្ដែង​ផងដែរ បាន​ស្លាប់​កាលពី​ថ្ងៃទី​១៤​តុលា​ក្នុង​វ័យ​២៥​ឆ្នាំ​។ ប៉ូលិស​បញ្ជាក់ថា​នាង​ស្លាប់​ក្រោយពី​រង​ការឈឺចាប់​ដោយសារ​ជំងឺ​បាក់ទឹកចិត្ដ​ធ្ងន់ធ្ងរ បន្ទាប់ពី​មាន​ការរិះគន់​លើ​រូបនាង​។ មរណភាព​របស់​នាង​បាន​ជំរុញឲ្យមាន​ការត្រួត​ពិនិត្យឡើងវិញ លើ​ការបញ្ចេញមតិ​យោបល់​តា​ម​បណ្ដាញ​អ៊ី​ន​ធឺ​ណេត​។​

​មានមតិ​ជាច្រើន​ឯកភាព​ថា​ការប្រមាថ​មាក់ងាយ ធ្វើឡើង​តាមរយៈ​ការបញ្ចេញមតិ​លើ​ព័ត៌មាន​កម្សាន្ដ បាន​ឈានដល់​កម្រិត​មួយ​ប៉ះពាល់​ធ្ងន់ធ្ងរ​។ ដូច្នេះ​សេចក្ដីសម្រេច​បិទ​ការបញ្ចេញមតិ​យោបល់ លើ​ព័ត៌មាន​កម្សាន្ដ​នៅតាម​អ៊ី​ន​ធឺ​ណេត ដែល​នឹង​ចូល​ជា​ធរមាន​ក្នុង​ខែ​នេះ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​អស់​រយៈពេល​ជា​យូរ​មកហើយ ដើម្បី​លុបចោល​នូវ​មតិយោបល់​មិនអាច​ទទួលយកបាន ដូចជា​ការបញ្ចេញមតិ​យោបល់​ស្អប់ខ្ពើម​ជាដើម​៕

ព័ត៌មានផ្សេងទៀត