ដំណោះស្រាយ​សម្រាប់​អ្នក​ដែល​អាឡែ​ហ្ស៊ី​ជាមួយ​ធូលី​

25-10-2019 5:44 pm 130

​មិន​ថា​ជា​លំអង​នៅ​និទាឃ​រដូវ ឬ​ធូលី​នៅ​ជុំវិញ​ផ្ទះ​របស់​អ្នក ក្នុង​រដូវរងា​ទេ រដូវ​នីមួយៗ​នាំមក​នូវ​លំអងធូលី ដែល​ងាយ​ធ្វើឲ្យ​មានប្រតិកម្ម​អាឡែ​ហ្ស៊ី កណ្តា​ស់ និង​ក្អក​ដែល​មិនអាច​គ្រប់គ្រង​បាន​។ រោគសញ្ញា​នៃ​ការ​អាឡែ​ហ្ស៊ី​ធូលី មានដូចជា កណ្តា​ស់ ហៀរ​សំបោរ  រមាស់ ហើយ​ភ្នែក​ឡើង​ក្រហម ក្អក ពិបាក​ស្រូបខ្យល់​ចូល ដង្ហើម​ខ្លីៗ និង​តឹង​នៅក្នុង​ទ្រូង​។ 

​មាន​ដំណោះស្រាយ​តាមបែប​ធម្មជាតិ​ជាច្រើន ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ នៅ​ក្នុងនោះ​ក៏មាន​ការប្រើប្រាស់ រ​មៀត ទឹកដោះគោ ជាមួយ​ទឹកឃ្មុំ​ផងដែរ​។ យក​ម្ស៉ៅ​រមៀត​កន្លះ​ស្លាបព្រា ដាក់​ក្នុង​ទឹកដោះគោ​មួយ​ពែង ដាំ​លើ​ភ្លើង​ឲ្យ​ទឹកដោះគោ​កកតិចៗ ចាំ​ដាក់ចុះ រួច​បន្ថែម​ទឹកឃ្មុំ​ចូល ហើយ​យក​ទឹក​នេះ​មក​ផឹក ឲ្យបាន​យ៉ាងហោចណាស់​២​ដង​ក្នុង​មួយថ្ងៃ​។ 

​ម្ស៉ៅ​រមៀត ដើរតួ​ជា​ថ្នាំ​ប្រឆាំងនឹង​អ៊ី​ស្តា​មីន​ធម្មជាតិ កាត់បន្ថយ​ការបញ្ចេញ​អ៊ី​ស្តា​មីន​នៅក្នុង​ខ្លួន ដែល​អាច​បង្កឲ្យមាន​ប្រតិកម្ម​អាឡែ​ហ្ស៊ី​។ ស​ពីនេះ​ទៀត រមៀត​ក៏មាន​លក្ខណៈ​ប្រឆាំងនឹង​ការ​រលាក និង​ប្រឆាំងនឹង​បាក់តេរី​ផងដែរ​៕

 ពាក្យគន្លឹះ  សុខភាព

ព័ត៌មានផ្សេងទៀត