រដ្ឋាភិបាលគួរ​ផ្សព្វផ្សាយ​​ជា​សាធារណៈ​លើ​គម្រោង​​ចាយ​ថវិកាជាតិ​ឆ្នាំ​២០២០​ឬទេ​?​

25-10-2019 5:06 pm 976
លោកយ៉ង សាំងកុមារ និងលោកផៃ ស៊ីផាន

​ថ្ងៃនេះ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ពិភាក្សា​ពី​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០២០​ដែល​បរិមាណ​សរុប​៧៧០០​លាន​ដុល្លារ​ដោយ​កើន​លើស​ឆ្នាំ​២០១៩​ប្រមាណ​១០០០​លាន​ដុល្លារ​អាមេរិក​។​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានប្រកាស​ស្វាគមន៍​ចំពោះ​ការបង្កើន​ថវិកាជាតិ​នេះ​។ ប៉ុន្តែ​គណបក្ស​នេះ ក៏​ទាមទា​រឲ្យរដ្ឋាភិបាល ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០២០​និង​ធ្វើ​របាយការណ៍​ពី​ការចំណាយ កន្លងមក តែ​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន ថា គ្មាន​ច្បាប់​ឯណា មក​តម្រូវឲ្យ​រដ្ឋាភិបាល បង្ហាញ​របាយការណ៍​ចំណាយ​ជា​សាធារណៈ​នោះឡើយ​។ 

​អ្នកនាំពាក្យ​រដ្ឋាភិបាល​កម្ពុជា លោក​ផៃ ស៊ី​ផាន បញ្ជាក់ថា ការកើនឡើង​នេះ​គឺ​ឆ្លើយតប​នឹង​តម្រូវការ​អភិវឌ្ឍ​ធនធានមនុស្ស សម្រាប់​វិស័យ​អប់រំ វិស័យ​សុខាភិបាល វិស័យ​ការងារ​បណ្តុះបណ្តាល​វិជ្ជាជីវៈ ....​ដើម្បី​ឆ្ពោះ​គោលដៅ​ឆ្នាំ​២០៣០ ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់ និង​ឆ្នាំ​២០៥០ ក្លាយជា​ប្រទេស មាន​ចំណូល​ខ្ពស់ ....

​សូម​ស្តាប់​ការបញ្ជាក់​ពី​លោក​ផៃ ស៊ី​ផាន​៖

​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន បានប្រកាស​ស្វាគមន៍​ចំពោះ​ការបង្កើន​ថវិកាជាតិ​នេះ​។ ប៉ុន្តែ​គណបក្ស​នេះ ក៏​ទាមទារ​ផងដែរ ដើម្បី​ឲ្យមាន​តម្លាភាព គឺ​រដ្ឋាភិបាល ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នូវ​គម្រោង​ថវិកាជាតិ​ឆ្នាំ​២០២០​និង​ធ្វើ​របាយការណ៍​ពី​ការចំណាយ កន្លងមក ត្រូវមាន​ការចូលរួម​ពី​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា​សង្គម​ស៊ីវិល និង​គណបក្ស​ក្រៅ​រដ្ឋាភិបាល ដើម្បីឲ្យ​ការបែងចែក​ថវិកា​នេះ ឆ្លើយតប​តម្រូវការ​ជាក់ស្តែង​តាម​វិស័យ និង​តាម​មូលដ្ឋាន​នីមួយៗ និង ទាមទារ​មួយទៀត​ឲ្យ​រដ្ឋាភិបាល បែងចែក​ថវិកាជាតិ​២៥​ភាគរយ​ដល់​ថ្នាក់ក្រោម​ជាតិ គឺ​ប្រមាណ​១​លាន​ដុល្លារ សម្រាប់​១​ឃុំ សង្កាត់​។ ជាពិសេស​ដើម្បី​ធានាថា គ្រប់​ភូមិ​ឃុំ សង្កាត់​មាន​មណ្ឌល​សុខភាព​ល្អ មត្តេយ្យសាលា​ល្អ សាលា​ល្អ ផ្លូវ​ល្អ និង នគរបាល​ល្អ​។​

​ប៉ុន្តែ​លោក​ផៃ ស៊ី​ផាន ចំអក​ថា ការទាមទារ​នេះ គ្រាន់តែ​ជា​វោហារសាស្ត្រ​នយោបាយ នៃ​គណបក្ស​មួយ​ដែល​គ្មាន​សំឡេង​ក្នុង​សភា​ប៉ុណ្ណោះ​។ លោក​ថា គ្មាន​ច្បាប់​ឯណា មក​តម្រូវឲ្យ​រដ្ឋាភិបាល បង្ហាញ​របាយការណ៍​ចំណាយ​ជា​សាធារណៈ​នោះឡើយ .....

​សូម​បន្ត​ស្តាប់​កា​លើកឡើង​របស់លោក​ផៃ ស៊ី​ផាន​៖

​ចំណែក​លោក​យ៉ង សាំង​កុមារ ប្រធាន​គណៈកម្មាធិការ​នាយក​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន ហួស​ចិត្តនឹង​ការឆ្លើយតប​របស់លោក​ផៃ ស៊ី​ផាន​ពេលនេះ​។ លោក​ថា ការធ្វើឲ្យមាន​តម្លាភាព តាមរយៈ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ ជា​ការចាំបាច់​បំផុត ក្នុង​ការចាត់ចែង​ថវិកាជាតិ .....

​សូម​ងាក​មក​ស្តាប់​លោក​យ៉ង សាំង​កុមារ វិញ​ម្តង​៖

ព័ត៌មានផ្សេងទៀត