កម្ពុជាស្នើឲ្យ​អាមេរិក​​ផ្តល់​សិទ្ធិជួ​បជុំគ្រួសា​រ​ចំពោះ​ពលរ​ដ្ឋ​ខ្មែរ​មានទោសនៅអាមេរិក​​

25-10-2019 4:51 pm 233
  ស្តាប់
ស្តាប់ជាសំឡេង

​លោក​កុយ គួង អ្នកនាំពាក្យ​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​បញ្ជាក់ប្រាប់​ដល់​ក្រុម​អ្នកសារព័ត៌មាន ក្រោយ​កិច្ច​ជំនួប រវាង​លោក​ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​លោក Patrick Murphy ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​កម្ពុជា ក្នុងជំនួប​កាលពី​ថ្ងៃទី​២៤ ខែតុលា ប្រមុខ​ការទូត​ក ម្ពុ​ជា បានស្នើ​ទៅកាន់​ភាគី​អាមេរិក ឲ្យធ្វើ​វិសោធនកម្ម​កិច្ចព្រមព្រៀ​ង ស្តីពី​ការធ្វើ​មាតុភូមិនិវត្តន៍​របស់​ព ល​រដ្ឋ​ខ្មែរ ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ខុសច្បាប់ នៅក្នុង​ទឹកដី​អាមេរិក ដើម្បី​អនុញ្ញាតឲ្យ ពួកគេ​អាចម ក​ជួបជុំ​ក្រុមគ្រួសារ​វិញ​។​លោក​បញ្ជាក់ថា សំណើ​របស់​ភាគី​កម្ពុជា​នៅពេលនេះ ក៏ដោយ​ជា​សារ​ចង់ ឃើ ញ​ពលរដ្ឋ​ខ្មែរ ដែល​ត្រូវបាន​និរទេស ឬ​បណ្តេញចេញ ដោយសារ​ប្រព្រឹត្ត​បទល្មើស មានឱកាស​ជួប ជុំ និង​សួរសុខទុក្ខ​សាច់ញាតិ​របស់ខ្លួន​វិញ ទាំង​នៅ​កម្ពុជា​និង​អាមេរិក​។​

​លោក​កុយ គួង បានឲ្យដឹង​បន្ថែមថា លោក​ឯកអគ្គរដ្ឋទូត​អាមេរិក បាន​យល់ព្រម​តាម​សំណើ​របស់លោក​រដ្ឋមន្ត្រី​កម្ពុជា​ដោយ​បញ្ជាក់ថា ភាគី​ទាំងពីរ (​កម្ពុជា​-​អាមេរិក​) នឹង​ធ្វើការ​រួមគ្នា ដើម្បី​ដោះស្រាយ​បញ្ហា​នេះ ហើយ​ពាក់ព័ន្ធ​ទៅនឹង​ជំហរ​របស់​សហរដ្ឋអាមេរិក​វិញ លោក​Patrick Murphy បានបញ្ជាក់​ច្បាស់ៗ​ថា សហរដ្ឋ​អា​មរិក​គ្មាន​គោលនយោបាយ ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​ណាមួយ​នោះទេ គឺ​ជំហរ​សហរដ្ឋអាមេរិក ជាពិសេស​មាន​រូបលោក​ជា​តំណាង គឺជា​ឯកអគ្គរដ្ឋទូត​សហរដ្ឋអាមេរិក​ប្រចាំ​នៅ​កម្ពុជា​នេះ គឺ​ជំហរ​សំខាន់ គឺ​ដើម្បី​គាំទ្រ ឬក៏​ជា​ដៃគូ​ដ៏​សំខាន់​របស់​ប្រទេស​កម្ពុជា​។​

​គួរ​ជម្រាបជូន​ដែរថា កាលពី​ខែកក្កដា ពលរដ្ឋ​ខ្មែរ​-​អាមេរិកកាំង ៣៧​នាក់ ត្រូវបាន​បញ្ជូន​ត្រឡប់មក​កម្ពុជា​វិញ ដោយ​ចាកចេញ​ពី​ទីក្រុង​ដា​ឡា​ស រដ្ឋ​តិច​សាស់ សហរដ្ឋអាមេរិក​។ គិត​ចាប់ពី​ឆ្នាំ​២០០២ បន្ទាប់ពី​មាន​កិច្ចព្រមព្រៀង​រវាង​កម្ពុ​ជា​-​អាមេរិក​រួចមក ពលរដ្ឋ​ខ្មែរ​-​អាមេរិកកាំង​ប្រមាណ ៨០០​នាក់ ត្រូវបាន​ចាប់បញ្ជូន​មក​កម្ពុជា​វិញ​ហើយ រហូតមកដល់​ឆ្នាំ​២០១៩​នេះ​។ នេះ​បើ​យោងតាម​របាយការណ៍ របស់​អង្គការ​Asian Americans Advancing Justice (AAJC)​។​

​ចំណែក​នាយកដ្ឋាន​អន្តោប្រវេសន៍ និង​គយ​សហរដ្ឋអាមេរិក បាន​បញ្ជាក់ដែរថា ការបណ្ដេញចេញ​ពលរដ្ឋ​កម្ពុជា​បាន​កើនឡើង ២៧៩​ភាគរយ នៅ​ឆ្នាំ​២០១៨ ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៧​។ ប៉ុន្តែ​មិន​បានបញ្ជាក់​អំពី​តួលេខ​ប៉ុន្មាន​ភាគរយ ក្នុង​ឆ្នាំ​២០១៧​នោះទេ​។​នាយកដ្ឋាន​ដដែល​ក៏​បានបញ្ជាក់​បន្ថែមថា មាន​ពលរដ្ឋ​ខ្មែរ​ប្រមាណ ១,៩០០​នាក់ ដែលមាន​ដីកា​បណ្ដេញចេញ ហើយ​កំពុង​រស់នៅ​សហរដ្ឋអាមេរិក ក្នុងនោះ​មាន​ពលរដ្ឋ​១,៤០០​នាក់  គឺជា​ឧក្រិដ្ឋជន​ដែល​ត្រូវបាន​កាត់ទោស​រួចហើយ​៕

 

ព័ត៌មានផ្សេងទៀត