រដូវ​សក់​ជ្រុះ​!

25-10-2019 3:54 pm 131

​ជា​រៀងរាល់ថ្ងៃ សក់​ប្រហែល​១៥០​ទៅ​២០០​សរសៃ បាន​ជ្រុះ​ពី​ក្បាល​របស់​យើង​។ យ៉ាងណាក៏ដោយ សក់​មិនមែន​ចេះតែ​ជ្រុះ​ផ្តេសផ្តាស់​នោះទេ វា​មាន​រដូវ​ដែល​ត្រូវ​ជ្រុះ​មិន​ខុសពី​រុក្ខជាតិ​ឡើយ​។ ក្នុង​រយៈពេល​ពីរដង​ក្នុង​មួយឆ្នាំ ជាធម្មតា​នៅ​និទាឃ​រដូវ​និងរ​ដូវ​ស្លឹក​ឈើ​ជ្រុះ សក់​របស់​យើង​ឆ្លងកាត់​ដំណាក់កាល​មួយ ហៅថា ដំណាក់កាល telogen ដែល​ត្រូវបាន​គេ​ដឹងថា ជា​ដំណាក់កាល​ដែល​ក្រពេញ​ឫស​សក់​សម្រាក​។ ក្នុងដំណាក់កាល​នេះ សក់​មិន​ដុះ​លូតលាស់ រីកចម្រើន​ទៀត​ទេ​។ ដូច្នេះ ចន្លោះពេល​ក្រពេញ​ឫ​សស​សក់​សម្រាក​មិន​ធ្វើការ សក់​របស់​អ្នក​ជ្រុះ​ក្នុង​បរិមាណ​ច្រើន​។ បន្ទាប់មក​ឆ្លង​ដល់​ដំណាក់​មួយ​ផ្សេងទៀត ហៅ​ដំណាក់កាល anagen សក់​ចាប់ផ្តើម​ដុះ​។ ប៉ុន្តែ​ប្រសិនបើ​សំគាល់​ឃើញថា ការ​ជ្រុះ​សក់​ក្នុង​ចំនួន​ច្រើន​កើតឡើង​លើសពី​ពីរដង​ក្នុង​មួយឆ្នាំ ហើយ​យូរ​ជាង​មួយខែ អ្នក​ពិតជា​គួរ​ពិចារណា​ទៅ​ជួប​គ្រូពេទ្យ ដើម្បី​រក​មូលហេតុ​ពិតប្រាកដ​៕

 ពាក្យគន្លឹះ  សម្រស់

ព័ត៌មានផ្សេងទៀត