៥​ឆ្នាំ​ខាងមុខ​បណ្តាញ​អគ្គិសនី​រដ្ឋ នឹង​ពង្រីក​គ្រប់​ភូមិ​ទាំងអស់​ទូទាំងប្រទេស​

25-10-2019 3:28 pm 215

​លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន​បាន​អះអាងថា បានសម្រេច​ជំរុញ​ផែនការ ឲ្យ​គ្រប់ភូមិ​ទាំងអស់​ទូទាំ​ង​ប្រទេស មាន​អគ្គិសនី​រដ្ឋ​ប្រើប្រាស់ ដើម្បី​ទទួលបាន​តម្លៃ​អគ្គិសនី​ថោក​សមរម្យ កាត់បន្ថយ​ការចំណាយ​របស់​ប្រជាពលរដ្ឋ​។ លោក​ថា  ស្របតាម​ការកែទម្រង់​ស៊ីជម្រៅ​ក្នុង​វិស័យ​ថាមពល ក្នុង​រយៈពេល​១០​ឆ្នាំ​ចុងក្រោយ​នេះ មាន​ភូមិ​ចំនួន​៩២​ភាគរយ នៃ​ចំនួន​ភូមិ​សរុប​ទូទាំងប្រទេស ១៤,១៦៨​ភូមិ បានទទួល​អគ្គិសនី ដែលមាន​ថ្លៃ​សមរម្យ​ពី​បណ្តាញ​ជាតិ​។ ក្នុង​រយៈពេល​៥​ឆ្នាំ ពី​ឆ្នាំ​២០២០​ដល់​២០២៥ រដ្ឋាភិបាល​នឹង​ពង្រីក​បណ្តាញ​អគ្គិសនី​របស់ខ្លួន ទៅកាន់​ភូមិ​ចំនួន​៨​ភាគរយ​ដែល​នៅ​សេសសល់ ដើម្បីឲ្យ​គ្រប់ភូមិ​ទាំងអស់ បាន​ប្រើប្រាស់​អគ្គិសនី ដែលមាន​តម្លៃថោក​សម​រម្យ​ប្រហាក់ប្រហែលគ្នា​...

សំឡេង​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន៖

​ការ​ថ្លែង​របស់លោក​ហ៊ុន សែន​ធ្វើឡើង​នៅ​ក្នុងឱកាស  អញ្ជើញ​ជា​អធិបតី​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី នៅ​វិមាន​សន្តិភាព នា​ថ្ងៃទី​២៥​ខែតុលា​ឆ្នាំ​២០១៩៕

 ពាក្យគន្លឹះ  អគ្គិសនី

ព័ត៌មានផ្សេងទៀត