កែវ រំ​ចង់​​នឹង​ចេញ​ទៅ​ប្រកួត​​នៅ​បារាំង​​នៅ​ថ្ងៃទី​២៤​វិច្ឆិកា​

25-10-2019 10:37 am 207
ទិដ្ឋាការដែលកីឡាករកែវ រំចង់ទើបទទួលបាន

​អ្នកលេង​គុន​ខ្មែរ​ជួរមុខ​របស់​កម្ពុជា​គឺ​កីឡាករ​កែវ រំ​ចង់ ទើបតែ​ទទួលបាន​ទិដ្ឋាការ​ក្នុងពេល​ថ្មីៗ​នេះ សម្រាប់​ធ្វើដំណើរ​ទៅកាន់​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង ដើម្បី​ចូលរួម​ការប្រកួត​លក្ខណៈ​អន្ដរជាតិ​នៅទីនោះ​។ កែវ រំ​ចង់​នឹង​ប្រកួត​ជាមួយ​កីឡាករ​ម្ចាស់ផ្ទះ​Omar Samb នៅ​ថ្ងៃទី​២៤​វិច្ឆិកា​ខាងមុខ​។ បើតាម​ការចុះផ្សាយ​របស់​សារព័ត៌មាន​ក្នុងស្រុក កីឡាករ​Omar​ជា​កូនសិស្ស​របស់​កីឡាករ​កម្ពុជា​នៅ​បារាំង​Albert Chey ហើយ​រូបគេ​ក៏​ធ្លាប់​ប្រកួត​ឈ្នះ​កីឡាករ​ថៃ​ឆាង​ភឿក​ឬ​ពង្សចេស្ដា​ផងដែរ កាល​ខែមេសា​ឆ្នាំ​២០១៩​កន្លងទៅ​។ រីឯ​រំ​ចង់​វិញ​ក៏​នឹងត្រូវ​ប្រកួត​ជាមួយ​ឆាង​ភឿកដូចគ្នា នៅ​ថ្ងៃទី​២៧​ខែតុលា​ខាងមុខនេះ មុន​ចេញទៅ​ប្រកួត​នៅ​ប្រទេស​បារាំង​៕

​ប្រភព​៖ Khmer Boxing Daily


ព័ត៌មានផ្សេងទៀត