ក្រសួង​កសិកម្ម​ប្រកាស​ដាក់​ឲ្យប្រើ​គំរូ​លិខិតអនុញ្ញាត​នាំចូល​នាំចេញ​សត្វព្រៃ​ស្របច្បាប់​

25-10-2019 10:23 am 141

​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ បាន​ចេញ​សេចក្ដីប្រកាស​ស្ដីពី​ការ​ដាក់ឲ្យ​ប្រើប្រាស់​គំរូ​លិខិត​អនុញា​ត្ត​នាំចេញ នាំចូល​សត្វព្រៃ​មាន​ដោយ​បង្គួរ​ស្របតាម​ច្បាប់​។​

​សូមបញ្ជាក់​ថា សេចក្ដីប្រកាស​នេះ មាន​គោលបំណង​ធានា​ពង្រឹង​ការអនុវត្ត​ច្បាប់​ស្ដីពី​ព្រៃឈើ​ឲ្យមាន​ប្រសិទ្ធភាព​ខ្ពស់ ធានា​ការគ្រប់គ្រង ការធ្វើ​ចរាចរ ការធ្វើ​ពាណិជ្ជកម្ម និង​ការនាំចេញ​នាំចូល​សត្វព្រៃ​ស្របច្បាប់​ស្ដីពី​ព្រៃឈើ និង អនុសញ្ញា​អន្តរជាតិ ការគាំទ្រ​ការចូលរួម​របស់​សហ​គ​មន៍​មូលដ្ឋាន និង វិស័យ​ឯកជន​ក្នុង​ការចូលរួមចំណែក​ដល់​ការគ្រប់គ្រង​ការពារ និង អភិរក្ស​ធនធាន​សត្វ​ព្រៃ និង​ប្រើប្រាស់​ប្រកបដោយ​និរន្តរភាព​៕

ព័ត៌មានផ្សេងទៀត